បរទេស៖ ខណៈពេលដែល កំពុងសាងបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង និងមានការគាំទ្រពីទស្សនិកជន ជីវិតផ្ទាល់ខ្លួនរបស់តារាល្បីៗមួយចំនួន ក៏ត្រូវបានតាមដានជាចបន្តបន្ទាប់ ដើម្បីបានឃើញពីសកម្មភាពប្រចាំថ្ងៃ ព្រមទាំងសមាជិកគ្រួសារដ៏ជិតស្និទ្ធស្នាលរបស់ពួកគេ ជាដើម។
ដោយឡែក សម្រាប់តារាប្រុសស្រី ២ ដួង ដូចជា តារាសម្ដែងស្រី Angelina Jolie និង លោក Tom Cruise ក៏ជាចំណាប់អារម្មណ៍យ៉ាងខ្លាំងមួយរបស់ អ្នកគាំទ្រ ដោយពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើកូនៗរបស់អ្នកទាំងពីរ ដែលម្នាក់ៗសុទ្ធសឹងតែមានសម្រស់ដ៏ទាក់ទាញ មិនចាញ់ឪពុក និងម្ដាយ ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ សម្រាប់ Shiloh ដែលជាកូនស្រីរបស់ Angelina Jolie បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនភ្ញាក់ផ្អើលម្តងហើយម្តងទៀត នៅពេលបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហមជាមួយនឹងរូបភាពដ៏ទាក់ទាញ តែងខ្លួនបែបមនុស្សស្រីដ៏គួរឲ្យស្រលាញ់ និងបញ្ចេញសម្រស់ដ៏ស្រស់ស្អាតដូចជាអ្នកម្ដាយទៀតផង។
ចំណែកឯ Suri ដែលជាកូនស្រីរបស់ លោក Tom Cruise ក៏មានសម្រស់មិនចាញ់គ្នានោះទេ ព្រមទាំងត្រូវបានទស្សនិកជន ពោលពាក្យសរសើរជាញឹកញាប់ បន្ទាប់ពីបានឃើញរូបភាព បង្ហាញខ្លួននៅតាមដងផ្លូវ បើទោះបីជាស្ថិតក្នុងឈុតសម្លៀកបំពាក់ធម្មតា តែនាងបានបញ្ចេញសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ ខណៈពេលដែលបានធំឡើង ពេញរូបពេញរាង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]