រាជធានីភ្នំពេញ ៖ ពិតណាស់ កម្មវិធី «ធីតាឯកសង្ក្រាន្ត» បើទោះបី ទើបរៀបចំបានតែ៣ជំនាន់ ក៏ពិតមែន តែម្ចាស់ជ័យលាភីចេញពីការប្រកួតនេះ ពិតជាមានសន្ទុះនៃការគាំទ្រក្នុងវិស័យសិល្បៈមិនធម្មតាឡើយ មិនតែប៉ុណ្ណោះ ម្ចាស់មកុដ បានទៅលើបេក្ខនារីតំណាង ខេត្តកំពង់ឆ្នាំង កញ្ញា ហេង រិនសុម៉ាលីតា។
យ៉ាងណាមិញ បេក្ខនារីរូបនេះ នឹងត្រូវត្រៀមខ្លួនក្លាយជា តួអង្គទេវតាឆ្នាំថ្មិ នាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខឆាប់ៗនេះ ជាងនេះទៅទៀត បើក្រឡេកទៅមើលសម្រស់ក្រៅឆាករបស់បេក្ខនារីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង សមនឹងនាមជា ធីតាឯកជាខ្លាំង ទឹកមុខស្រស់ប្រិមប្រិយ ខ្ពស់ស្រឡះហើយរាងតូចច្រឡឹងថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសទៅទៀត អ្វីដែលធ្វើឲ្យមហាជន សរសើរបិទមាត់លែងជិតនោះគឺ មិនមែនមានតែសម្រស់មួយមុខនោះឡើយ ប៉ុន្តែ រូបនាង ក៏ត្រូវគេដឹងថា មានអាជីពជា នារីអូតេស របស់ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះមួយកន្លែងផងដែរ ដែលអាជីពមួយនេះ ត្រូវស្ត្រីជាច្រើន គិតថាជាការងារមួយពិបាក ការជ្រើសរើសមានការសម្រិតសម្រាំង យកតែស្ត្រីដែល ស្អាតនិងមានចំណេះដឹង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]