ចិន៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈកន្លងទៅ នៅក្នុងសិល្បៈកម្សាន្តស្រាប់តែមានព័ត៌មានដ៏ភ្ញាក់ផ្អើល ដែលបានលើកឡើងថា តារាស្រី Zhao Lusi និង លោក Yang Yang ត្រូវបានចាប់បានថាទៅសណ្ឋាគារលំដាប់ផ្កាយ នៅថ្ងៃដំបូងនៃឆ្នាំថ្មី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំងបានណែនាំគ្រួសារ និងបង្ហាញភាពជិតស្និទ្ធ ដែលធ្វើឱ្យមានការសង្ស័យពីទំនាក់ទំនងស្នេហាជាមួយគ្នា។ តែទោះជាយ៉ាងណា ពួកគេទាំងពីរ នៅមិនទាន់បានបកស្រាយអំពីរឿងរ៉ាវនេះ នៅឡើយទេ។ 

រហូតមកដល់ពេលថ្មីៗនេះ តារាស្រី Zhao Lusi ស្រាប់តែបានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីពាក្យចចាមអារ៉ាមស្នេហាជាមួយតារាប្រុសដ៏ល្បីល្បាញម្នាក់។ នៅក្នុងនោះ តារាស្រីរូបនេះ ក៏បានលេច​មុខ​ពីខាងក្រោយ​ឆាក​ នៃ​ការ​ថត​រឿងថ្មី ដោយបានឈរ​ ស្លៀកពាក់អាវ​វែង​ពណ៌​ផ្កាឈូក​ និងបង្ហាញស្នាមញញឹម ក៏ដូចជាទឹកមុខដ៏គួរឲ្យស្រលាញ់ ដែលធ្វើឲ្យនាងកំពុងតែ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​យ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចនិយាយបានថា បើទោះបីជា កំពុងស្ថិតនៅកណ្ដាល​ព្យុះ ​នៃ​ពាក្យ​ចចាមអារ៉ាមក៏ដោយ តែ តារា​ស្រី​រូបនេះ តែង​តែ​ញញឹមបានជានិច្ច ​នៅពេល​ដែលស្គាល់​អ្នក​ថត ដែលមនុស្សជាច្រើន អាច​មើល​ឃើញ​ថា ​ពាក្យ​ចចាមអារ៉ាម​តាម​បណ្ដាញ​សង្គម មិនមានភាពប៉ះពាល់ដល់ អត្តចរិត​និង​ស្មារតី​របស់​នាង​ឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]