ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមមួយនៅក្នុងសិល្បៈកម្សាន្ត និងត្រូវបានអ្នកគាំទ្រជាច្រើន តាមដានជាញឹកញាប់ រវាង តារាស្រី Kimberley និង គូស្នេហ៍ លោក Mark Prin ដែលតែងតែមានសកម្មភាព និងពេលវេលាដ៏ផ្អែមល្ហែមជាមួយគ្នា បង្ហាញជូនអ្នកគាំទ្រទស្សនាមិនចេះដាច់។
ថ្មីៗនេះ មុនថ្ងៃបុណ្យនៃក្ដីស្រលាញ់មួយថ្ងៃ គូស្នេហ៍តារាប្រុសស្រីមួយគូនេះ បានបង្ហាញនូវភាពល្អូកល្អើនរបស់ខ្លួនសាជាថ្មី ជាមួយនឹងការកម្សាន្ត ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរីករាយ ជាពិសេស អ្នកទាំងពីរថែមទាំងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត មានបាច់ផ្កាកុលាបធំចម្រុះពណ៌ ដើម្បីអបអរបុណ្យនៃក្ដីស្រលាញ់ជាមួយគ្នា ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមរយៈការបង្ហាញលើកនេះ គូស្នេហ៍អ្នកទាំងពីរ នៅតែទទួលបានមតិសរសើរដូចដើម ពីភាពផ្អែមល្ហែមរ៉ូមែនទិកមិនចេះប្រែប្រួល ចាប់តាំងពីបានទាក់ទងគ្នារហូតមកទល់នឹងបច្ចុប្បន្ននេះ ដែលមានរយៈពេលជាច្រើនឆ្នាំទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]