អង់គ្លេស៖ ក្រុមអ្នកជំនាញសុខាភិបាលអង់គ្លេស បានបញ្ជាក់ពីការរកឃើញជាផ្លូវការលើមេរោគបម្លែងថ្មីកូវីដ១៩ ដែលជាកូនកាត់នៃការរួមគ្នារវាងវីរុសអូមីក្រុង និង ដែលតា នៅក្នុងចក្រភពអង់គ្លេស។

វីរុសកូនកាត់ប្រភេទនេះ មានឈ្មោះថា Deltacron ត្រូវបានគេគិតថា មានការវិវត្តនៅក្នុងអ្នកជំងឺដែលឆ្លងមេរោគពីរ ក្នុងពេលតែមួយ ប៉ុន្តែវាមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើវាត្រូវបាននាំចូល ឬមានប្រភពមកពីប្រទេសអង់គ្លេសនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេសក៏មិនដឹងថា មេរោគដែលទើបនឹងវិវត្តន៍ថ្មីនេះឆ្លង ឬមានសភាពធ្ងន់ធ្ងរកម្រិតណា ឬថាតើវានឹងប៉ះពាល់ដល់ដំណើរការវ៉ាក់សាំងដែរកម្រិតណានោះទេ។

ប្រភពមួយនៅ UKHSA បានបញ្ជាក់ថា មន្ត្រីមិនមានការព្រួយបារម្ភចំពោះវីរុសកូនកាត់នេះ នោះទេ ព្រោះចំនួនករណីឆ្លងមាន «ទាប»។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ Paul Hunter អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ East Anglia បានគូសបញ្ជាក់ដូច្នេះថា៖ វីរុសកូនកាត់ប្រភេទនេះ'មិនគួរបង្កការគម្រាមកំហែងខ្លាំងពេកទេ' ពីព្រោះ ចក្រភពអង់គ្លេសមានកម្រិតភាពស៊ាំដ៏ធំប្រឆាំងនឹងប្រភេទមេរោគដែលតា និង អូមីក្រុងដើម រួចមកហើយ។

ការរកឃើញនេះកើតឡើងនៅពេលដែលការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ក្នុងចក្រភពអង់គ្លេស បានធ្លាក់ចុះម្តងទៀតជាមួយនឹងករណីប្រចាំថ្ងៃ ការស្លាប់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះក្នុងរយៈពេលមួយសប្តាហ៍៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]