ថៃ៖ ជឿជាក់ថា ប្រិយមិត្តអ្នកតាមដានរឿងភាគថៃប្រាកដជាបានស្គាលរួចមកហើយ ពីតារាស្រីជើងចាស់អ្នកនាង Tak Bongkod ដែលសព្វថ្ងៃកំពុងតែរស់នៅសោយសុខ ជាមួយនឹងជីវិតដ៏ហាយសូ ជាមួយនឹងស្វាមីសេដ្ឋីវ័យចំណាស់ ព្រមទាំងកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

ទន្ទឹមនឹងនេះ ក្រោយពីរៀបការមានស្វាមីរួចមក តារាស្រីរូបនេះក៏បានបាត់មុខពីសិល្បៈតែម្ដង តែយ៉ាងណាក្តី ជីវិតឯកជនរបស់ Bongkod ក៏នៅតែត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្ររូបនាង តាមដានមិនឲ្យដាច់ពីក្រសែភ្នែកឡើយ។ ក្នុងនោះ Bongkod ក៏តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនជាញឹកញាប់ដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចមុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រីរូបនេះ សព្វថ្ងៃក៏កំពុងមានសុខភមង្គលពេញទំហឹង ជាមួយនឹងគ្រួសារដែលមានគំនរមាសប្រាកចាយមិនអស់ផងដែរ។ លើសពីនេះទៅទៀត គេសង្គេតឃើញថា តារាស្រីជើងចាស់រូបនេះ មានស្វាមីវ័យចំណាស់ជាងខ្លួនក៏ពិតមែន ក៏ប៉ុន្តែ នាងហាក់ទទួលបានការយកចិត្តទុកដាក់មើលថែមិនចាញ់គូវ័យក្មេងៗនោះទេ។ ជាពិសេសគឺ ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ BongKod ក៏ទទួលបានបាច់ផ្កាដ៏ធំពីស្វាមី ព្រមជាមួយនឹងស្នាមថើបដ៏មានក្តីសុខខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Tak Bongkod និងកូនប្រុស
Tak Bongkod
Tak Bongkod និងគ្រួសារ
Tak Bongkod
Tak Bongkod និងស្វាមី
Tak Bongkod និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]