ចិន៖ ជាការពិតណាស់ ជាមួយនឹងការបង្ហាញសម្រស់ និង រូបរាងរបស់តារាសម្ដែងស្រី Liu Yifei ម្ដងៗ តែងតែងត្រូវបានមនុស្សជាច្រើនលើកឡើងពីមតិយោបល់ផ្សេងៗគ្នា មិនថាពេលចូលរួមកម្មវិធី ឬចូលសម្ដែងនៅក្នុងភាពយន្តថ្មីណាមួយឡើយ។ 

ដោយឡែក ថ្មីៗនេះ រូបរាងរបស់ Liu Yifei ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតកត់សម្គាល់ ក្រោយពី ទន្ទឹងរង់ចាំមើល ពីតួអង្គ Mulan ដែលតារាស្រីរូបនេះបានសម្តែង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ រូបភាព Liu Yifei ពេលកំពុងធ្វើសវនកម្មសម្រាប់តួអង្គមួយនេះ ក៏បានចេញឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងនោះ តារាស្រីរូបនេះ ហាក់មិនបានតុបតែងខ្លួនអ្វីឡើយ ជាពិសេស ព្រមទាំងស្លៀកសម្លៀក​បំពាក់​បែបសាមញ្ញ​ធម្មតា ដោយគ្មាន​ការ​តុបតែង​មុខ​ធ្ងន់ៗ បើទោះ​បី​ជា ​នាង​នៅ​តែ​មាន​ភាព​រស់​រវើក​បែប​ទេពធីតាក៏ដោយ។ លើសពីនេះ រូបសម្រស់របស់នាង ដែលគ្មាន​ការតុបតែងមុខ នៅពីមុខ​កាមេរ៉ានោះ បានបង្ហាញឲ្យឃើញពី ស្បែក​មិនសស្អាតដូចពេលផាត់មុខ ឬដើរផ្សារ ប៉ុន្តែ នាងនៅតែមានទំនុកចិត្ត និងបញ្ចេញស្នាមញញឹមដ៏ផ្អែមល្ហែម ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]