រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិង កីឡា បានប្រកាសថា ក្រសួងបានផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់ហើយ សម្រាប់ចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត ដោយសិស្សានុសិស្សបាក់ឌុបសម័យប្រលង២៧ ធ្នូ ២០២១ អាចទៅយកវិញ្ញាបនបត្របណ្តោះអាសន្ននៅនាយកដ្ឋានកិច្ចការប្រឡងរាជធានីខេត្ត-ក្រុង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកគ្រូ អ្នកគ្រូ ជាពិសេសេសិស្សានុសិស្សបាក់ឌុប សម័យប្រលង២៧ ធ្នូ ២០២១ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមកទទួលយកវិញ្ញាបនបត្របណ្តោះអាសន្ននេះ កុំបីអាក់ខានឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៖

រូបតំណាង
សេចក្តីជូនដំណឺងរបស់ក្រសូងអប់រំ យុវជន និងកីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]