ថៃ៖ ពិតណាស់ គូស្នេហ៍​តារាថៃ រវាង​តារាសម្តែង​ Mai Davikah និង​TerChantavit ​តែ​ងធ្វើ​ឲ្យ​អ្នក​គាំទ្រ​លួច​ច្រណែន​និង ​សរសើ​រមិន​ដាច់ពី​មាត់​ទេ ចំពោះ​ទំនាក់ទំនង ​ដែលពោរពេញ​ទៅដោយ ភាព​​ផ្អែម​ល្ហែម​របស់​ពួកគេ តាំង​​ពី​ដំបូង​យ៉ាង​មិច ​រហូត​មកទល់​ពេល​នេះ ​នៅ​តែ​ដដែល​មិន​ប្រែប្រួល​សោះ​ឡើយ​។  

ជាមួយគ្នានេះ បើទោះជារឿយៗ គូស្នេហ៍ទាំងពីរនាក់នេះមិនសូវជាបង្ហាញភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមញឹកញាប់ដូចគូស្នេហ៍ដ៏ទៃ ក៏ទំនាក់ទំនងរបស់ Mai Davikah និង​TerChantavit នៅតែស្អិតរឹងមាំ មិនដែលមានពាក្យចចាមអារាមប្រេះស្រាំម្ដងណាឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច ស្រាប់តែ Davikah ចេញមកពន្ញាក់អារម្មណ៍ហ្វេនអ្នកគាំទ្រទាំងព្រឹកតែម្ដង ដោយរូបនាងបានបង្ហោះរូបភាពស្វីតៗជាច្រើនសន្លឹកជាមួយគូស្នេហ៍ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ បើទោះបីជាមិនឃើញមានកាដូរឬផ្កាដូចគេ តែបានបង្ហាញពីពេលវេលាដដ៏ល្អូកល្អើនជាមួយគ្នា យ៉ាងកៀកកើយស្អិតមួត នៅលើដងផ្លូវរថភ្លើង មើលទៅពិតជាមានក្តីសុខខ្លាំងមែនទែន ជាមួយនឹងទឹកមុខសើចក្អាកក្អាយបែបនេះ៕  

សូមទស្សនារូបភាពខាងក្រោម៖

Davikah
Davikah និងគូស្នេហ៍
Davikah និងគូស្នេហ៍
Davikah និងគូស្នេហ៍
Davikah និងគូស្នេហ៍
Davikah និងគូស្នេហ៍
Davikah និងគូស្នេហ៍
Davikah និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]