វៀតណាម៖ ប្រទេសវៀតណាម នឹងលុបចោលវិធានការរឹតបន្តឹងលើចំនួនជើងហោះហើរអន្តរជាតិ ដែលធ្វើដំណើរ ចេញចូលប្រទេសមួយនេះ ចាប់ពីថ្ងៃទី១៥ខែកុម្ភៈ តទៅ។

លោក Dinh Viet Son អនុប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម បានមានប្រសាសន៍ដូច្នេះថា វៀតណាមនឹងបញ្ចប់ការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី១៥ខែកុម្ភៈ ដោយអនុញ្ញាតឱ្យមានការស្ដារឡើងវិញនូវប្រេកង់ហោះហើរដល់កម្រិតមួយដូច មុនការរាតត្បាតនៃមេរោគកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Son បាននិយាយថា ប្រទេសផ្សេងទៀតបានទទួលស្គាល់គោលនយោបាយថ្មី ហើយមានតែប្រទេសចិនប៉ុណ្ណោះដែលមិនបានយល់ព្រមក្នុងការបន្តជើងហោះហើរពាណិជ្ជកម្មជាមួយវៀតណាម។

នៅថ្ងៃទី ១១ ខែកុម្ភៈ ក្រសួងដឹកជញ្ជូនបានចាត់ឲ្យរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមជួបពិភាក្សាជាមួយអាជ្ញាធរអាកាសចរណ៍នៃប្រទេស និងដែនដីនានាស្តីពីការបន្តជើងហោះហើរអន្តរជាតិធម្មតាជាមួយទីផ្សារដែលមានជើងហោះហើរត្រង់ទៅកាន់ប្រទេសវៀតណាម។

វៀតណាម បានចាប់ផ្តើមដំណើរការជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗហើយ ចាប់ពីដើមឆ្នាំនេះ ខណៈពេលដែលការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេ ត្រូវបានអនុវត្ត។ ជាពិសេស អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ពេលនេះ តម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែក រយៈពេលបីថ្ងៃប៉ុណ្ណោះ។

គួររម្លឹកផងដែរ ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ១៩ ជាង ២.៤លានករណីចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម និងមានអ្នកស្លាប់ជាង ៣៨,០០០នាក់ហើយ។ មនុស្សប្រហែល ៧៤.៦លាននាក់ បានទទួលវ៉ាក់សាំងកូវីដ១៩ យ៉ាងហោចណាស់ បានពីរដូសរួចមកហើយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ VN Express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]