ថៃ៖ បច្ចុប្បន្ននេះ ខណៈកំពុងតែស្ថិតនៅដោយឡែក បន្ទាប់ពីធ្វើការព្យាបាលជំ.ងឺកូវីដ១៩ តារាស្រីល្បី Bella Ranee ក៏ទទួលបាននូវការលើកទឹកចិត្ត ជូនពរឲ្យឆាប់ជាសះស្បើយ ពីអ្នកគាំទ្រជាច្រើន។
ជាពិសេស ក្រៅពីនេះ រូបនាងថែមទាំងត្រូវបាន មហាជនផ្ដោតសំខាន់បំផុត ទៅលើសុខភាពផ្លូវចិត្តរបស់នាងដែលទើបតែវិលត្រឡប់មករកភាពនៅលីវវិញ ក្រោយពីបានប្រកាសជាផ្លូវការ ពីការបញ្ចប់ទំនាក់ទំនងស្នេហាជាមួយនឹងអតីតគូស្នេហ៍ លោក Weir ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ តារាស្រី Bella បានបង្ហាញពីសកម្មភាពថ្មីមួយខុសពីរាល់ៗឆ្នាំ ដោយនៅក្នុងនោះ នាងបានបង្ហោះរូបភាព កាតដែលសរសេរដោយដៃរបស់ឪពុកនាង ដែលបានសរសេរសម្រាប់អ្នកម៉ាក់ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ កាលពីឆ្នាំ ២០១៥។
ម៉្យាងវិញទៀត នាងក៏បានភ្ជាប់នូវសារយ៉ាងខ្លី ដែលបានលើកឡើងថា «My Valentine» និងសញ្ញារូបបេះដូងពណ៌ស ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំង និងធ្វើឲ្យពួកគេផ្ញើរការពេញចិត្តដល់រូបនាងគ្រប់ៗគ្នា៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]