ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសពីរបៀបប្រើប្រាស់ថ្នាំ ឱសថ ម៉ូលនូពីរ៉ាវា ២០០ មីលីក្រាម សម្រាប់អ្នកដែលព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ ។

ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ក្នុងលក្ខណៈកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ អាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចរកទិញថ្នាំម៉ូលណាទ្រីសក្នុងតម្លៃ ៥៥ដុល្លារ ក្នុង១ដូសបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រើប្រាស់៖ 

លេបក្រោយទទួលបានអាហាររួច ឬពេលពោះទទេ និងកួរលេបទាំងមូលជាមួយទឹកមួយកែវ ដោយមិនត្រូវបើកគ្រាប់កិនបំបែក ឬទំពារទេ
លេបម្តង ៤គ្រាប់ (ក្នុង ១គ្រាប់មានកម្រិត ២០០ មីលីក្រាម)
លេប ១ថ្ងៃ ២ដង (រៀងរាល់ ១២ម៉ោងម្តង សម្រាប់រយៈពេល៥ថ្ងៃ៌
យ៉ាងណាមិញ ដើម្បីសុវត្ថិភាព សូមស្វែងរកការពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថស្ថានមុនពេលប្រើឱសថម៉ូលនូពីរ៉ាវា។

គួរបញ្ជាក់ដែរថា សូមរក្សាឱសថនេះ នៅក្នុងកំប៉ុងដើមបិទជិត នៅទីកន្លែងស្ងួតមានសីតុណ្ហភាពមិនលើស ៣០ អង្សាសេ៕

ប្រភព៖ ក្រសួងសុខាភិបាល

សូមចូលទស្សនារូបភាពខាងក្រោម៖

 ឱសថម៉ូលណាទ្រីស ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម
របៀបប្រើប្រាស់ ឱសថម៉ូលណាទ្រីស ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]