ភ្នំពេញ៖ KHQR គឺត្រូវបានផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បីឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងក្រុមហ៊ុនផ្ដល់សេវាទូទាត់អាចបម្រើសេវាទូទាត់ KHQRរួមគ្នាក្នុងការទូទាត់ទំនិញនិងសេវាផ្សេងៗទៀត។
ការទូទាត់តាមរយៈ KHQR នេះទៀតសោតគឺធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់ ពោលគឺទូទាត់ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ប្រតិបត្តិការទូទាត់រវាងប្រមាណ១០ធនាគារក្នុងស្រុកនិងក្រុមហ៊ុនផ្សេងៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹង KHQR នេះដែរ ធនាគារ ហ្វីលីពគឺជាធនាគារដែលជាសមានជិករបស់បាគង ក៏មានបម្រើនូវសេវាទូទាត់តាមរយៈ KHQR ផងដែរ។ ដូច្នេះមិនថាលោកអ្នកជាអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃនោះ លោកអ្នកក៏អាចទូទាត់ទៅកាន់អាជីវកររបស់ធនាគារ ហ្វីលីពនៅទូទាំងប្រទេសតាមរយៈសេវាទូទាត់តាម KHQR នេះបានយ៉ាងងាយស្រួល។
មិនតែប៉ុណ្ណោះបើអ្នកជាម្ចាស់អាជីវកម្មឬអាជីករ ចង់ប្រើប្រាស់ QR Code ដើម្បីឲ្យអតិថិជនទូទាត់ទំនិញឬសេវាកម្ម នោះពួកគាត់មិនបាច់ដាក់ QR Codeច្រើននោះទេ ពោលគឺមានតែ QR Code របស់ធនាគារ ហ្វីលីព ក៏អាចអនុញ្ញាឲ្យអតិថិជនមកពីធនាគារផ្សេងៗក្នុងស្រុកអាចទូទាត់ទំនិញជាមួយអ្នកបានដែរ។
គួរបញ្ជាក់ផងដែរថា មិនថាអតិថិជននៅធនាគារឬស្ថាប័នណានោះទេ គ្រាន់តែមាន KHQR Code របស់ធនាគារ ហ្វីលីពដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]