ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ប្រិយមិត្តនិងជាពិសេសអ្នកដែលនិយមទស្សនា និងតាមដានវីដេអូតាមរយ:យូធូប និងតិចតុក ប្រាកដជាធ្លាប់បានឃើញវីដេអូមួយដែលបានបង្ហាញពីការញុាំមឹកបំពង់រស់ដាក់ចូលទៅក្នុងកែវដែលមានទឹកត្រីកោះកុង រហូតទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គមជាពិសេសនៅក្នុងប្រទេសថៃ។

យ៉ាងណាមិញនៅក្នុងវីដេអូនោះ គេឃើញអ្នកលក់ម្នាក់ពាក់ស្រោមដៃពណ៌ខៀវ ចាប់មឹកបំពង់ដែលទើបបកសំបកហើយថ្មីៗប៉ុន្តែនៅរស់រវើកទាំងដែលមិនទាន់បានចម្អិន ដាក់ចូលទៅក្នុងកែវថ្មថ្លាមួយ ដែលនៅក្នុងនោះមានទឺកត្រីកោះកុង ព្រមទាំងជីនៅលើចានថែមទៀតផង ដែលមើលមួយភ្លែតទៅក៏ទំនងញុាំម្យ៉ាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានមតិមួយចំនួនក្រោយបានមើលវីដេអូនេះរួច បានលើកឡើងថាគួរបរិភោគមឹកដែលចម្អិនឲ្យបានឆ្អិនត្រឹមត្រូវ ដើម្បីជៀសវាងការរាគរូស ឬការកើតមានជំងឺណាមួយដោយយថាហេតុ៕

ចង់ជ្រាបកាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

មឹកបំពង់(រូបតំណាង)
មឹកបំពង់នៅក្នុងវីដេអូ
មឹកបំពង់នៅក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]