ភ្នំពេញ៖​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។ អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖

- ដំណើរការជាវដោយមិនប្រើក្រដាសតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ

- ឆ្លើយនូវសំណួរសុខភាពងាយៗចំនួន ៣ ប៉ុណ្ណោះដើម្បីបញ្ជាក់ថាអតិថិជននឹងអាចទទួលបានការធានា

- មិនតម្រូវឱ្យពិនិត្យសុខភាព

- រួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីកក្នុងគម្រោងតែមួយ

- ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ ៥ ដងនៃទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត

- តម្លៃសមរម្យចាប់ពីត្រឹមតែប្រមាណ $១៥ ក្នុងមួយឆ្នាំ និងទទួលបានការធានាបន្តក្រោយ ៥ ឆ្នាំ។

លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖

លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា

ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ដែលញ៉ាំងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពឱ្យមានភាពរីកចម្រើន។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ ២០២១។ នៅខែមករា ឆ្នាំ ២០២២ ពោលគឺរយៈពេលជាងបីខែប៉ុណ្ណោះគិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ ក្រៅពីផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWDសន្សំខ្លីៗ FWDសងកម្ចី និងគម្រោងការពារបន្ថែមលើជំងឺធ្ងន់ធ្ងរ៕

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]