រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ទី១៤ ខែកុម្ភ: ឆ្នាំ២០២២កាលពីម្សិលមិញនេះ គឺជាថ្ងៃប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍AFF U23 Championship 2022 នៅពហុកីឡដ្ឋានមរតកតេជោ ដែលនៅក្នុងជំនួបដំបូងនេះកម្ពុជាបានយកឈ្នះប្រ៊ុយណេក្នុងលទ្ធផល៦ទល់នឹង០។

យ៉ាងណាមិញ ជាទិដ្ឋភាពគួរឲ្យកត់សម្គាល់កាលពីម្សិលមិញនេះ គេសង្កេតឃើញមានអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជារាប់មុឺននាក់ បានធ្វើដំណើរទៅទស្សនាការប្រកួត បើទោះបីជានៅក្នុងកំឡុងពេលប្រកួតមានភ្លៀងក៏ដោយ ដើម្បីជួយគាំទ្រនិងលើកទឺកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងការប្រកួតបើកឆាកមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានមតិខ្លះលើកឡើងថាការជួបជុំគ្នាច្រើនបែបនេះ ក៏អាចជាប្រភពនៃការចម្លងមួយដែលគួរឲ្យកត់សម្គាល់និងត្រូវតាមដាន ខណ:ដែលកូវីដបម្លែងថ្មី អូមីក្រុង កំពុងតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ស្របពេលដែលតួលេខអ្នកឆ្លងថ្មីកាលពីម្សិលមិញនេះ​ឡើងដល់៥០១នាក់៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ៖

ទិដ្ឋភាពអ្នកទៅមើលបាល់ពីយប់មិញ
ទិដ្ឋភាពអ្នកទៅមើលបាល់ពីយប់មិញ
ទិដ្ឋភាពអ្នកទៅមើលបាល់ពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]