ចិន៖ ដូចដែលបានដឹងហើយថា កាលពីប្រមាណកន្លះខែមុននេះ គូស្វាមីភរិយា ដ៏ល្បីនៅក្នុងវិស័យសិល្បៈកម្សាន្ត រវាង តារាស្រី Angelababy និង លោក Huang Xiaoming បានប្រកាសលែងលះគ្នាជាផ្លូវការនៅលើបណ្ដាញសង្គម និងបានបង្ហាញថា ពួកគេនៅតែជាគ្រួសារតែមួយ ដើរតួនាទីជាឪពុកម្ដាយសម្រាប់កូនប្រុសរបស់អ្នកទាំងពីរ ផងដែរ។ 

យ៉ាងណាមិញ នេះគឺជាដំណឹងដ៏សោកស្ដាយមួយសម្រាប់ទស្សនិកជនជាច្រើន ដែលធ្លាប់តែបានឃើញពីជីវិតអាពាហ៍ពិពាហ៍យ៉ាងមានក្ដីសុខ ចាប់តាំងពីបានសម្រេចចិត្តសាងគ្រួសារ និងមិននឹកស្មានថា ពួកគេទាំងពីរ​អាចដើរដល់ផ្លូវបំបែកមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានព័ត៌មានដ៏ភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត បន្ទាប់ពីមានគូស្វាមីភរិយាមួយគូទៀត បានប្រកាសបញ្ចប់ទំនាក់ទំនងគ្នានៅលើបណ្ដាញសង្គម រវាងតារាស្រី Janice Wu និង លោក Zhang Yujian។ ម៉្យាងវិញទៀត ខាងស្ទូឌីយោ របស់អ្នកទាំងពីរ ក៏បានបញ្ជាក់ពីដំណឹងលែងលះនេះ ព្រមទាំងលើកឡើងថា ចាប់ពីពេលនេះទៅ ពួកគេនឹងមិនផ្ដល់ចម្លើយអ្វីទាក់ទងនឹងបញ្ហានេះទៀតឡើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming និង Angelababy
Huang Xiaoming និង Angelababy
Huang Xiaoming និង Angelababy
Janice Wu និង Zhang Yujian
Janice Wu និង Zhang Yujian
Janice Wu និង Zhang Yujian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]