ថៃ៖ ​អ្នកតាមដានជីវិត​គូ របស់គូស្នេហ៍​តារាដ៏ល្បីប្រចាំ​ប្រទេសថៃ តារា​ស្រី Yaya និង​តារាប្រុសរូបសង្ហា Nadech សម្រាប់ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ​​មហាជន​ជាច្រើនប្រាកដ ជាចង់ដឹង ​ចង់​ឃើញ​ភាព​ផ្អែមល្ហែមរបស់ពួកគេ ក្នុងថ្ងៃពិសេសនេះ។

យ៉ាងណាមិញ ថ្មីៗនេះ Yaya បានបង្ហោះរូបភាពគូស្នេហ៍ យ៉ាងផ្អែមល្ហែម រួមជាមួយនឹងរូបភាពនៃអ្វីគ្រប់យ៉ាងដែលស្ទើរតែរាងបេះដូង មិនថាជាចាន អាហារនៅលើចាន ឬសូម្បីតែភីហ្សា វានៅតែជារាងបេះដូង ដែលបានធ្វើឲ្យមហាជន មានភាព ច្រណែន និងសេចក្តីសុខរបស់តារាស្រីរូបនេះ ជាមួយនឹងគូស្នេហ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ ឆ្នាំនេះ គូស្នេហ៍មួយគូនេះ បានផ្លាស់ប្តូរបរិយាកាស ថ្មីចេស ដែលបានដឹកដៃ ក្រាលព្រំ ញ៉ំអាហារពេលល្ងាច នៅសួនកម្សាន្តទៅវិញ ជាមួយសកម្មភាពសាមញ្ញ តែមានសេចក្តីសុខ កាន់តែធ្វើឲ្យមហាជន មានកូនចិត្តលួចច្រណែនកាន់តែទ្វេដងតែម្តង នៃទំហំស្នេហា ក្នុងជីវិតបែបសាមញ្ញ បែបក្តីសុខបែបនេះ៕

សូមទស្សនារូបភាពខាងងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]