ប៉ាម៉ាក់មួយចំនួនអាចជួបឧបសគ្គមួយនៅពេលផ្ដាច់ដោះកូន និងចង់ឲ្យកូនងាកមកបៅទឹកដោះគោម្សៅវិញ នោះគឺកូនមិនព្រមបៅក្បាលដោះជ័រ។ កាលណាយើងចង់ផ្ដាច់ដោះហើយ កូនមិនពេញចិត្តក្បាលដោះជ័រទៀត ច្បាស់ជាយ៉ាប់ដល់ម៉ាក់ៗជាមិនខាន។ បើអ៊ីចឹងយើងគួរដោះស្រាយយ៉ាងម៉េច? តែកុំបារម្ភ! លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ចែករំលែកក្បួនលួងកូនឲ្យបៅក្បាលដោះជ័រដូចខាងក្រោម។
១. ចាំកូនឃ្លានខ្លាំង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមទម្លាប់ ម៉ាក់ៗតែងតែឲ្យកូនបៅដោះរៀងរាល់ ២ ឬ៣ម៉ោងម្តង តែនៅពេលយើងប្ដូរមកឲ្យកូនបៅទឹកដោះគោម្សៅវិញ កូនបែរជាមិនចង់បៅក្បាលដោះជ័រ អ៊ីចឹងចាំបាច់ត្រូវតែពន្យារពេលនៃការបៅឲ្យយូរជាងមុនបន្តិច គឺចាំកូនឃ្លានខ្លាំងចាំឲ្យបៅ។ វិធីនេះល្អបំផុត ព្រោះកាលណាកូនឃ្លានខ្លាំង អាអូនមិនគិតថា ក្បាលដោះពិត ឬសិប្បនិម្មិតទេ ដឹងតែម៉ឹមមិនខាន។
២. ឲ្យអ្នកផ្សេងបំបៅកូន
គ្រប់ពេលអាអូនបៅដោះ គឺមានតែម៉ាក់ៗទេអាចបំបៅកូនបាន ដូច្នេះកូនស្គាល់ម៉ាក់ និងក្បាលដោះម៉ាក់ច្បាស់។ ហេតុនេះ បើចង់ឲ្យកូនបៅក្បាលដោះជ័រ ដែលជារបស់ប្លែក ទាល់តែឲ្យអ្នកដទៃមកបំបៅអាអូនជំនួសម្ដាយទើបបាន។
៣. បញ្ឆោតដោយដោះម៉ាក់
វិធីនេះប្រើសម្រាប់ក្មេងមិនព្រមបៅក្បាលដោះជ័រខ្លាំង ដែលមិនព្រមបោក្បាលដោះផ្សេងក្រៅពីក្បាលដោះរបស់ម៉ាក់ៗ។ជំហានដំបូងម៉ាក់ៗត្រូវបន្តបំបៅដោះកូនធម្មតា តែដល់ពេលគេគេងជិតលក់ ឬគេងលក់ហើយ ចាំប្តូរពីដោះម៉ាក់ ទៅដបទឹកដោះគោវិញម្តង។
ក្មេងខ្លះពិតជាពិបាកក្នុងការឲ្យបៅក្បាលដោះជ័រមែន ហើយបើវិធីសាស្រ្តខាងលើមិនបានផល ប៉ាម៉ាក់ អាចសាកល្បងដាក់ទឹកដោះគោម្សៅក្នុងពែងឲ្យកូនញ៉ាំបន្តិចម្ដងៗ និងចាំមើលថាកូនចាប់ផ្ដើមលិឍឬអត់។ ពេលឃើញកូនចាប់ផ្ដើមលិឍទឹកដោះគោ ប៉ាម៉ាក់អាចបន្តឲ្យកូនផឹកបន្តិចម្ដងៗ ឬក៏អាចប្រើកូនស្លាបព្រាបញ្ចុកកូនបន្តិចម្ដងៗក៏បាន ទម្រាំកូនទម្លាប់នឹងរស់ជាតិទឹកដោះគោម្សៅ និងព្រមបៅក្បាលដោះជ័រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]