រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលើកពេលនៃការជួបជុំជាមួយចៅៗ សិស្សនិទ្ទេស A ដែលគ្រោងធ្វើ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ទៅពេលក្រោយវិញ។
គួរបញ្ជាក់ផងដែរថា ការលើកពេលជួបជុំរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះ គឺដោយសារតែបញ្ហាកូវីដ១៩ មេរោគបម្លែងខ្លួនថ្មី អូមីក្រុង ដែលបាននឹងកំពុងរីករាលនៅទីក្រុងភ្នំពេញ និង ដើម្បីសុវត្ថិភាពចៅៗសិស្សនិទ្ទេស A និងអ្នកចូលរួម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជុំវិញការលើកពេលជួបជុំជាមួយសិស្សនិទ្ទេស A ទៅពេលក្រោយនេះ សម្តេច បានបញ្ជាក់ថា រក្សាជីវិត និងសុខភាពគឺជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេ ពេលវេលានៃការជួបជុំ។ សង្ឃឹមថាចៅៗនិង ក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]