ភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ទី១៤ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ គឺជាថ្ងៃដែលក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំដោយលោក Keisuke Honda បើកទ្វារផ្ទះជាលើកដំបូង ក្នុងជំនួបជាមួយនឹងប្រ៊ុយណេ ក្នុងការប្រកួត AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាមិញ ក្នុងជំនួបពីម្សិលមិញនេះ លោកKeisuke Honda គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានទទួលការកោតសរសើរ និងការគាំទ្រជាខ្លាំងពីសំណាក់មហាជន និងជាពិសេសអ្នកនិយមស្នេហាវិស័យបាល់ទាត់ ក្រោយលោកគ្រូHonda បានលះបង់ទាំងកម្លាំងកាយចិត្ត ឈរបញ្ជាកូនក្រុមទាំងកណ្តាលមេឃភ្លៀង ដែលទង្វើនេះត្រូវបានអ្នកលេងបណ្តាញសង្គម​ផ្តល់ការគោរពជូនចំពោះលោកសឹងតែគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា ក្នុងជំនួបនៃការប្រកួតជាមួយនឹងប្រ៊ុយណេកាលពីយប់មិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ដោយលទ្ធផល៦ទល់នឹង០ ទទួលបានបីពិន្ទុ និងកំពុងឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

  លោក Keisuke Honda 
  លោក Keisuke Honda 
  លោក Keisuke Honda កំពុងឈរកណ្តាលភ្លៀង
  លោក Keisuke Honda កំពុងឈរកណ្តាលភ្លៀង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]