បរទេស៖ តារាចម្រៀងដ៏ល្បី Selena Gomez រហូតមកដល់ពេលនេះ រូបនាង មិនទាន់មានម្ចាស់ថែបេះដូងនៅឡើយទេ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើន​ជុំវិញ ទំនាក់ទំនងស្នេហារបស់នាង។

ក៏ប៉ុន្តែថ្មីៗនេះ មានរូបថតមួយសន្លឹក ដែលតារាស្រីរូបនេះ បានថតជាមួយនឹងបុរសសង្ហាម្នាក់ ក្នុងសកម្មភាពសិ្នទ្ធស្នាល បានបង្កើតឲ្យមាន ចម្រូងចម្រាស់សាជាថ្មី ថាតើតារាស្រីរូបនេះ បានរកឃើញ អ្នកស្អំបេះដូង ព្យាបាលរបួសចាស់ហើយមែនទេ ជាមួយនឹងការបង្ហាញមុខគូស្នេហ៍ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា បើតាមប្រភពមួយ បុរសដែលបានបង្ហាញមុខ ថតរូបដូចគូស្នេហ៍ជាមួយនឹងតារាស្រីរូបនេះ គឺតួអង្គរួមសម្តែងជាមួយនឹងរឿងថ្មីរបស់នាង «Only Murders in the Building» ដែលត្រូវបានស្គាល់ជាតារាប្រុសវ័យក្មេង Aaron Dominguez។

តួយ៉ាង រូបថតមួយនេះ បានទទួលការចាប់អារម្មណ៍ ព្រោះនេះជារូបភាពនៅក្រៅឆាករបស់អ្នកទាំងពីរ ត្រូវបានបែកធ្លាយ ដោយ អ្នកគាំទ្រមួយចំនួនគិតថាវាជាស្នេហាពិត ហើយអ្នកខ្លះថា គេគ្រាន់តែថតរូបជាមួយគ្នា ដើម្បីផ្សព្វផ្សាយ ខ្សែភាគយន្តតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]