ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀង Original Song រូបសង្ហា ចេន ត្រូវបានហ្វេនៗនារីជាច្រើន លួចគាប់ចិត្តរូបលោកជាខ្លាំង មិនត្រឹមតែ មានរូបសម្បត្តិគួរឲ្យទាក់ទាញនោះទេ រូបលោក ក៏ទាក់ចិត្តនារីៗមិនតិចនាក់ទេ តាមរយៈទឹកដមសំនៀងប្រហើរខ្លួន ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីទម្លាយមុខគូស្នេហ៍ ថែមទាំងបានភ្ជាប់ពាក្យ ប្តូរនាមជាសង្សាមកគូដណ្ដឹងនឹងគ្នាទៀតនោះ គេសង្គេតឃើញថា ចេន កាន់តែបង្ហាញពីភាពផ្អែមល្ហែមស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងឡើង ធ្វើឲ្យហ្វេនៗនារីដែលបានលួចក្រាសលើរូបលោក ខកចិត្តមិនស្ទើរនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ តារាចម្រៀងរូបសង្ហារូបនេះ​ ក៏មិនភ្លេចមកចេញមកបង្ហាញក្តីស្រលាញ់និងរូបភាពគូ ជាមួយនឹងគូដណ្ដឹង ឲ្យអ្នកគាំទ្របានឃើញនៅលបណ្ដាញសង្គមផងដែរ។ ដោយតាមរយៈរូបភាពនោះ ហាក់មិនសូវជាផ្អែមល្ហែមអីណាស់ណានោះទេ ថែមទាំងមិនមានបាច់ផ្កាអ្វីនោះដែរ ប៉ុន្តែមើលទៅអ្នកទាំងពីរពិតជាសមគ្នាថែមទាំងក្តីសុខខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោ​ម៖

ចេន
ចេន
ចេន និងគូដណ្ដឹង
ចេន និងគូដណ្ដឹង
ចេន និងគូដណ្ដឹង
ចេន និងគូដណ្ដឹង
ចេន និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]