ហុងកុង៖ កាលពីថ្មី ៗ នេះ ប្រទេសហុងកុង ត្រូវបានគេរាយការណ៍មកថា រលកចុងក្រោយនៃការឆ្លងជំងឺកូវីដ១៩ បានគ្របដណ្ដប់លើទីក្រុងទាំងមូល ខណៈដែលករណីប្រចាំថ្ងៃបានកើនឡើងប្រហែល ២០ ដងក្នុងរយៈពេល 2 សប្តាហ៍ចុងក្រោយ ដោយធ្វើឱ្យមន្ទីរពេទ្យមានការទទួលបន្ទុកជាខ្លាំង។
ជាក់ស្តែង លោកស្រី Carrie Lam ដែលជាប្រធានរដ្ឋបាលនៅក្នុងទីក្រុងគ្រប់គ្រងរបស់ប្រទេសចិនបានចេញសេចក្តីប្រកាសព័ត៌មានដ៏ក្រៀមក្រំ ដែលទទួលរងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការជួបជុំ ខណៈដែលអាជ្ញាធរសុខាភិបាលបានរាយការណ៍ពីការឆ្លងចំនួន ២.០៧១ កាលពីថ្ងៃចន្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែល លោកស្រី Lam បានលើកឡើងថា ការវាយលុកនៃរលកទី ៥ នៃជំងឺរាតត្បាតបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីក្រុងហុងកុង ជាមួយនឹងការឆ្លងយ៉ាងលើសលុប ក្នុងការកង្វះ នៃកន្លែងដាច់ដោយឡែក របស់អ្នកជំងឺកូវីដ។
យ៉ាងណាមិ្ នៅពេលដែលករណី កំពុងផ្ទុះកើនឡើង អាជ្ញាធរដែលពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលទាំងមូល នឹងសម្របសម្រួលជាមួយមន្ត្រីប្រទេសចិន ដើម្បីដោះស្រាយស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]