រាជធានីភ្នំពេញ៖ ជាការពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ ថៅកែលក់ឡេល្បីពេញបណ្តាញសង្គម និងជាផ្ទាំងស៊ីបនៃការរិះគន់ និងការសរសើរ អ្នកនាង អាជី ហាក់ដូចជាស្ងប់ស្ងាត់ណាស់ ក្នុងរយៈពេលមួយរយៈធំនេះ តែស្រាប់តែថ្មីៗនេះ នាងត្រូវបានស្វាមី ស៊ុបប្រាយ ( Surprise) ជូននូវទឹកប្រាក់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ និងថែមទាំងទិញផ្ទះ ជូននាង ដល់ទៅពីរល្វែងថែមទៀតជាកាដូសម្រាប់ថ្ងៃពិសេស។

សូមជម្រាបកាលពីម្សិលមិញនេះ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ថៅកែលក់ឡេសម្តីញ៉ែតៗ អាជី ត្រូវបានស្វាមីសម្លាញ់របស់នាង ជូនទឹកប្រាក់ទៅ ៦០ ម៉ឺនដុល្លារអាមេរិក និងថែមទាំងបានទិញផ្ទះចំនួន ២ ល្វែងជូននាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក អ៊ឺម ជីវ៉ា បានបញ្ជាក់ឱ្យដឹងថា៖ « Wow ច្រើនណាស់ $$ សូមអបអរសាទរប្អូនស្រី Ah Gi leaders ដែលត្រូវបានស្វាមី Surprise លុយចំនួន 60មុឺនដុលារ ទិញផ្ទះពីល្វែង នៅបុរីណាឌី ក្នុងថ្ងៃ 14កុម្ភៈ ទិវានៃក្តីស្រលាញ់ ។ ហេងហេងប្អូនស្រី»។

ទន្ទឹមនោះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជា អ្នកគាំទ្រ អាជី បានសម្តែងការភ្ញាក់ផ្អើល ក៏ដូចជា សាទររូបនាង គ្រប់គ្នាៗ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]