កំពង់សោម៖ ជាការពិតណាស់ កាលពីថ្មីៗកន្លងទៅ តារាចម្រៀងស្រីសាច់សខ្ចី​ អ្នកនាង វីរៈនិច បានជួបរឿងដ៏គួរឲ្យសោកស្តាយជាទីបំផុត បន្ទាប់ពីបានបាត់.បង់ កូនភ្លោះក្នុងផ្ទៃដែលមានអាយុជាង៣ខែទៅហើយ ព្រោះតែប៉ះមេជីវិតខ្សោយធ្វើឲ្យទារកមិនលូតលាស់។

ជាមួយគ្នានេះ បន្ទាប់មកគេក៏សង្គេតឃើញថា វីរៈនិច ហាក់ធ្វើចិត្តទទួលយករឿងរ៉ាវដែលបានកើតឡើងបានយ៉ាងល្អ ដែលប្តូរមកជាការតុបតែងខ្លួនកាន់តែឡូយឆាយ ស៊ិចស៊ីខ្លាំងជាងមុនទៅទៀត។ ដោយកន្លងទៅ ប្រិយមិត្តបានដឹងស្រាប់ហើយថា តារាស្រីរូបនេះ និយមស្លៀកពាក់លេងស្ទាយ៍ស៊ិចស៊ីបញ្ចេញល្វែងលើ ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចថ្មីៗនេះ វិរៈនិច បានបង្ហោះរូប ៣-៤សន្លឹក បង្ហាញពីសម្រស់ដ៏ស្រស់ស្អាត ក្នុងស្តាយ៍ដ៏ស៊ិចស៊ី អាវសពាក់កណ្ដាលខ្លួន វាលល្វែងលើ បញ្ចេញសាច់ក្បាលពោះ រួមជាមួយនឹងខោខ្លីទៀតនោះធ្វើឲ្យ​ នាងមើលទៅពិតជាលេចធ្លោ និងកាន់តែលើកសម្រស់ស្អាតខ្លាំងមែនទែន បើទោះបីជាមានប្តីរួចទៅហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

 វីរៈនិច និង ស្វាមី
 វីរៈនិច 
វីរៈនិច និង ស្វាមី
 វីរៈនិច 
 វីរៈនិច 
 វីរៈនិច 
 វីរៈនិច 
 វីរៈនិច 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]