ឥណ្ឌូនេសុី៖ ក្រោយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ និងស្ថិតក្នុងកំឡុងពេលនៃការរីករាលត្បាតជាសកលនៃជំងឺកូវីដ១៩ ករណីឆ្លងកូវីដ១៩ថ្មីនៅលើពិភពលោកក៏កំពុងតែបន្តហក់ឡើងខ្ពស់មិនធ្លាប់មាននៅក្នុងកំឡុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជាក់ស្តែងប្រទេសឥណ្ឌូនេសុី នៅថ្ងៃអង្គារ៍ ទី១៥ ខែកុម្ភ: ឆ្នាំ២០២២ បានប្រកាសរកឃើញមានករណីឆ្លងកូវីដថ្មីដល់ទៅ ៣៦០០០ករណី ដែលជាតួលេខដ៏ច្រើនបើធៀបទៅនឹងប្រទេសក្នុងតំបន់។
សូមរំលឹកផងដែរថា ផ្អែកតាមចំនួនទិន្នន័យបន្ថែមចំនួន៣៦០០០ករណីនេះ បានបន្ថែមឲ្យប្រទេសឥណ្ឌូនេសុីមានអ្នកឆ្លងសរុបដល់ទៅ៤,៨៤៤,២៧៩ ឈរនៅក្នុងចំណាត់ថ្នាក់លេខ១៧ ជាប្រទេសដែលមានអ្នកកើតជំងឺកូវីដច្រើនជាងគេបំផុតនៅលើពិភពលោក៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]