រាជធានីភ្នំពេញ៖ ពិតណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីឆ្លងអូមីក្រុង នៅក្នុងប្រទេសកម្ពុជា ហាក់ហក់ឡើងច្រើនគួរឱ្យកត់ ក្នុងនោះ បើតាមការសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល មានកើនឡើងជាលំដាប់។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ករណីឆ្លងអូមីក្រុង បានកើនឡើងដល់ចំនួនសរុប ៣,០៥១ ករណី ដោយក្នុងនោះ មានករណីឆ្លងថ្មី ចំនួន ១៧៥ ករណី។
ដោយឡែក បើតាមកិច្ចសម្ភាសន៍មួយរបស់ស្ថានីយ៍ទូរទស្សន៍ជាតិ ទទក រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានជម្រាបនូវមូលហេតុ ដែលបណ្តាលឱ្យមានការឆ្លងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្នុងនោះ តាមការកាត់សំគាល់ផ្ទាល់ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សន្ទុះនៃការឆ្លងច្រើន គឺបណ្តាលមកពីការជួបជុំគ្នាច្រើន រួមមានដូចជា ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ ដែលនាំឱ្យប្រមូលផ្តុំមនុស្សច្រើនកុះករ បើទោះបីជាអ្នកចូលរួមមានការពាក់ម៉ាស ក៏នៅពេលទទួលទានអាហារ អង្គុយក្បែរៗគ្នា ១០ ទៅ១២ នាក់ នៅពេលដែលហូបអាហារ ក៏ត្រូវម៉ាសចេញ ហើយពេលនោះ ក៏មានការនិយាយជជែកគ្នា ដែលហេតុនាំឱ្យមានការចម្លងលឿនរហ័ស ដូច្នេះហើយទើបយើងសង្គេតថា មួយរយៈចុងក្រោយនេះ ដោយសារកំណើននៃការជួបជុំនឹងវាច្រើន ហើយការចម្លងកើនឡើងសមាមាត្រគ្នាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ នៅតែទទូចអំពាវនាវការចូលរួមពីសំណាក់ បងប្អូនសាធារណៈជន ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជាប់ នូវវិធានការសុខាភិបាល ៣កុំ៣ការពារ បូកផ្សំជាមួយនឹងការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសទី៤ ហើយអ្នកដែលមិនទាន់បានចាក់ដូសទី១ រហូតទៅតាមដំណាក់កាល ដោយអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីសុខាភាពរបស់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសអូមីក្រុង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]