ភ្នំពេញ៖ ឃើញថាម្សិលមិញនេះ ក្នុងថ្ងៃទិវាក្តីស្រឡាញ់ ១៤កុម្ភៈ មានយុវវ័យជាច្រើន បាននាំគ្នាដើរកម្សាន្ត យ៉ាងត្រហឹងអឺងកង បណ្តាលឱ្យមានការកកស្ទះចរចរណ៍យ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាផ្លូវធំៗមួយចំនួន។

ដោយឡែក ចូលមកដល់ថ្ងៃ ១៥កុម្ភៈនេះ មានពលរដ្ឋជាច្រើនសុទ្ធតែយុវវ័យ ដែលមានគិតថាខ្លួនអាចនឹងសង្ស័យជាប់ពាក់ព័ន្ធនឹងកូវីដ១៩ បានសម្រុកមកធ្វើតេស្តដោយម៉ាស៊ីនតេស្តរកមេរោគ (PCR) នៅមន្ទីរពេទ្យរុស្ស៊ី យ៉ាងច្រើនកុះករ។ ប៉ុន្តែក្រឡេកមើលការឈរចាំតម្រៀបគ្នាធ្វើតេស្ត ហាក់បីដូចជាមិនគោរពតាមក្បួនសុវត្ថិភាពសោះឡើយ ចំពោះគម្លាតសង្គម យ៉ាងហោចណាស់ក៏ត្រូវឈរចាប់ពី១ម៉ែត្រកន្លះឡើងទៅដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សូមបងប្អូនប្រជាពលរដ្ឋ ព្យាយាមកែប្រែទម្លាប់រស់នៅខ្លួនរស់នៅក្នុងសម័យកាលកូវីដ១៩នេះ ឱ្យបានទាំងអស់គ្នា៕

រូបភាព៖ សុីសុីថាមស៍

សូមចូលទស្សនារូបភាពខាងក្រោម៖

អ្នកដែលចាំធ្វើតេស្តកូវីដ១៩ នៅពេទ្យរុស្សី
អ្នកដែលចាំធ្វើតេស្តកូវីដ១៩ នៅពេទ្យរុស្សី
អ្នកដែលចាំធ្វើតេស្តកូវីដ១៩ នៅពេទ្យរុស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]