ភ្នំពេញ៖ កំឡុងពេលថ្មីៗនេះ ឃើញថាសន្ទុះនៃជំងឺកូវីដ១៩ បានកើនឡើងសារជាថ្មី ដោយប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញថា មានអ្នកឆ្លងចេះតែកើនឡើងជាលំដាប់ ដែលតម្រូវឱ្យបងប្អូនទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្លាំង ក្នុងវេលានេះផងដែរ។
ដោយឡែក ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងកុំឱ្យឆ្លងក្នុងសហគមន៍បន្តទៀតនោះ ក្រសួងបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលព្យាបាលនៅតាមផ្ទះ។ ក្នុងនោះដែរ មានមនុស្ស៤ប្រភេទ ដែលក្រសួងមិនអនុញ្ញាតិ្តឱ្យប្រើប្រាស់ដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ក្រុមកុមារ សុវត្ថិភាព និងប្រសិទ្ធភាពរបស់ Molnupiravir ចំពោះអ្នកជំងឺអាយុតិចជាង ១៨ឆ្នាំ មិនទាន់បានសិក្សាបញ្ជាក់នៅឡើយទេ។
២. អ្នកងាយប្រតិកម្ម ហាមប្រើចំពោះអ្នកដែលងាយមានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុរួមផ្សំណាមួយនៃឱសថ។
៣. សម្រាប់ស្ត្រីមានផ្ទៃពោះ ទោះបីជាមិនមានទិន្នន័យពីការប្រើ Molnupiravir លើស្រ្តីមានផ្ទៃពោះដ៏ដោយ ប៉ុន្តែ ការសិក្សាលើសត្វបានបង្ហាញពីការពុលលើភាពបង្កកំណើត។ ដូច្នេះ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលបម្រុង នឹងមានគភ៌គួរប្រើការពន្យាកំណើតដែលមានប្រសិទ្ធភាពសម្រាប់រយៈពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃ បន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir ។
៤. ស្ត្រីបំបោះដោះកូន គេពុំបានដឹងនៅឡើយទេថា តើ Molnupiravir ឬសារធាតុផ្សំណាមួយនៃ Molnupiravir មានវត្តមាននៅក្នុងទឹកដោះមនុស្ស ឬប៉ះពាល់ដល់ការផលិតទឹកដោះមនុស្ស ឬមានឥទ្ធិពលដល់ទារកដែលបៅដោះម្តាយនោះទេ។ ការសិក្សាជាមួយនឹង Molnupiravir លើសត្វដែលបៅមិនត្រូវបានធ្វើឡើងទេ។ ដោយផ្អែកទៅលើសក្ដានុពលនៃប្រតិកម្មរំខានមកពី Molnupiravir លើកូនក្មេង ការបំបៅដោះកូនមិនត្រូវបានណែនាំក្នុងអំឡុងពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir ។
អាស្រ័យហេតុនេះ ប្រសិនអ្នកមិនមែននៅក្នុងក្រុមមនុស្សទាំង៤នេះទេ អ្នកអាចប្រើប្រាស់ឱសថម៉ូលណាទ្រីស បានហើយ ប៉ុន្តែត្រូវមើលរបៀបប្រើប្រាស់ឱ្យត្រឹមត្រូវជាមុនសិន៕
ប្រភព៖ ក្រសួងសុខាភិបាល
សូមអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]