រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង អៀង ចេនឡា ត្រូវបានមហាជនខ្មែរ ភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថា រូបលោកកំពុងធ្លាក់ខ្លួនឈឺ ជំងឺទឹកចូលសួត ដែលជាហេតុធ្វើឲ្យរូបលោក មានរាងកាយប្រែប្រួលខ្លាំង ស្គមស្គាំង ឃើញឆ្អឹ.ងលើគោក។

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ ទើបទទួលដំណឹងល្អ ដោយរូបលោកបញ្ជាក់ថា ខ្លួនមានអាការៈធូរស្បើយច្រើន ហើយក៏ឡើងទម្ងន់ ធ្វើឲ្យមហាជនខ្មែរសម្តែងការអបអរសាទរជាខ្លាំង ព្រោះសង្ឃឹមថា រូបលោកនឹងមកសម្តែង ដើម្បីកំដរអារម្មណ៍ហ្វេនៗដូចពេលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ កាលពីថ្មីៗនេះ ពិធីករល្បីឈ្មោះ សុខ រ៉ាស៊ី បានទម្លាយវីដេអូ តារាកំប្លែងរូបនេះ កាន់តែមានអាការៈធ្ងន់ទៅៗ រហូតត្រូវសម្រាកលើគ្រែមន្ទីរពេទ្យ ហើយមានសភាពរវើរវើយ បាត់ការចងចាំ គេងនិយាយម្នាក់ឯង តែអ្វីដែលកាន់តែខ្លោចចិត្តនោះ គឺរូបលោក និយាយឆ្លើយឆ្លងម្នាក់ឯង រឿងការងារ ធ្វើឲ្យមហាជនឃើញហើយ អួលដើមកអាណិតរូបលោកជាខ្លាំង ហេតុតែមនុស្សឲ្យតម្លៃការងារ។

នេះបើតាម ការប្រាប់ឲ្យដឹង ពីពិធីករល្បីឈ្មោះរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា ៖

រូបភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាកំប្លែង អៀង ចេនឡា
  តារាកំប្លែង អៀង ចេនឡា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀង​ ចេនឡា