តៃវ៉ាន់៖ បន្ទាប់ពីបានលែងលះគ្នាអស់រយៈពេលប៉ុន្មានខែមកនេះ រឿងរ៉ាវ តារាស្រី Barbie Hsu នៅតែមានការតាមដានពីហ្វេនៗជាច្រើន ជាពិសេស ថ្មីៗនេះ ប្អូនស្រីរបស់នាង Dee Hsu ស្រាប់តែបានទម្លាយពីស្ថានភាពបច្ចុប្បន្នរបស់នាង ដែលធ្វើឲ្យមានការចាប់អារម្មណ៍សាជាថ្មី។
ក្នុងនោះដែរ ពិធីការិនី Dee Hsu ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីរបស់ Barbie Hsu បានលើកឡើងថា ពេលនេះ រាងកាយរបស់បងស្រីខ្លួន មានភាពប្រសើរឡើងវិញហើយ ហើយសមាជិកគ្រួសារគ្រប់គ្នា ក៏មានការភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីរូបនេះ បានបន្ថែមទៀតថា ក្រៅពីស្រកទម្ងន់ហើយ Barbie Hsu ក៏បានបន្ធូរអារម្មណ៍តានតឹង មិនបានទៅធ្វើការ ដោយផ្ដោតសំខាន់គឺនៅផ្ទះមើលថែកូន តែប៉ុណ្ណោះ។ ជាពិសេស តារាស្រីរូបនេះ ថែមទាំងមើលទៅពិតជាមានរូបសម្រស់ស្រស់ស្អាតណាស់ បើទោះបីជា មិនមានការតុបតែងមុខក៏ដោយ តែស្បែករបស់នាង គឺសរលោងស្អាត ទៀតផង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]