បរទេស៖ យោងតាមប្រភពបរទេសដ៏ល្បីមួយនេះ បានបង្ហាញថា តារាសម្តែងស្រី Nicola Peltz និង គូដណ្ដឹង លោក Brooklyn Beckham ដែលត្រូវគេស្គាល់ថា ជាកូនប្រុសរបស់អតីតកីឡាបាល់ទាត់ លោក David Beckham កំពុងដាក់លក់ផ្ទះរបស់ពួកគេ នៅទីក្រុង Los Angeles ក្នុងតម្លៃ ១១ លានដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពមួយនេះ បានឲ្យដឹងទៀតថា អចលនទ្រព្យមួយនេះ ត្រូវបានទិញដោយ លោក Brooklyn និងគូដណ្តឹងរបស់ខ្លួន កាលពី ៨ ខែមុន ក្នុងតម្លៃ ១០,៥ លានដុល្លារ។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះ ផ្ទះមួយនេះគឺមានទំហំធំពេក សម្រាប់ Brooklyn និង Nicola ក្នុងការរស់នៅ ដូច្នេះ ពួកគេបានលក់វីឡាមួយនេះ ដែលមានទំហំ ៧១៥ ម៉ែត្រការ៉េ ដែលមាន បន្ទប់គេង ៥ និង បន្ទប់ទឹក ៧។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក៏មានការលើកឡើងថា ពួកគេពិតជាស្រឡាញ់អចលនទ្រព្យនេះណាស់ តែក៏សោកស្តាយដែលត្រូវលក់វាម្តងទៀត។ តែទោះជាយ៉ាងណាក៏ដោយ Brooklyn និងគូដណ្តឹង បានបង្ហាញថា អ្នកទាំងពីរ ចង់ស្នាក់នៅ Miami ដើម្បីជិតស្និទ្ធនឹងគ្រួសាររបស់ពួកគេ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]