ថៃ៖ ជឿជាក់ថា ប្រិយមិត្តមួយចំនួនប្រាកដជា បានស្គាល់រួចមកហើយ តារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព អាចនិយាយបានថាជាតារាជើងចាស់មួយរូប នាង Nune Woranuch ដោយគ្រប់គ្នាបានស្គាល់តារារូបនេះ តាមរយៈឈ្មោះ នាង ឡាំយ៉ង ដោយសារតែ មានវត្តមានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ភភាគថៃជាច្រើនដែលត្រូវបានចាក់បញ្ចាំង។  

ទន្ទឹមនឹងនេះ តារាស្រីចាស់វស្សា មួយរូបនេះមិនត្រឹមតែមានទេពកោសល្យភាពប៉ិនប្រសប់ក្នុងការសម្ដែង ទាំងពូកែ ឃើញថានាងនៅតែស្រស់ស្អាត ផូផង់សាច់ចាំក្មេងជាងវ័យហាក់មិនប្រែទៅណាសោះ បូករួមជាមួយ នឹង សមត្ថភាពស្រាប់ កាន់តែបន្ថែមភាពល្បីល្បាញដល់អ្នកនាងមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសថ្មីៗនេះ ទស្សនិកជនកំពុងតែចាប់អារម្មណ៍ថា ខណះដែលកូនៗប្រុសទាំងបីរបស់នាងនៅក្នុងការសម្ដែង ដែលធ្លាប់បានសម្ដែងរឿងជាមួយគ្នាតាំងពីតូចៗ ធំកម្លោះពេញរូបពេញរាង ស្រស់ស្អាតសង្ហាៗដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងវីដេអូឃ្លីបមួយជាមួយនឹង ឡាំយ៉ង និងប្រជាប្រិយភាពពីបណ្ដាអ្នកគាំទ្ររបស់ពួកគេផ្ទាល់ផងដែរ មិនចាញ់ម្ដាយប៉ុន្មានទេ។ 

ជាមួយនឹងការថែ រូបសម្រស់ឲ្យនៅក្មេងជាងវ័យនៅតែទាក់ទាញបែបនេះ ទទួលបានការសរសើរពីទស្សនិកជនជាច្រើនមិនតែប៉ុណ្ណោះ ព្រមទាំងមានកូនៗដែលធ្លាប់ចូលរួមសម្ដែង កម្លោះសង្ហាៗទាក់ទាញចិត្តនារីៗអស់មិនស្ទើរ៕

សូមទស្សនារូបភាពខាងក្រោម៖

 Nune Woranuch
 Nune Woranuch
 Nune Woranuch និងកូនៗកូនៗក្នុងរឿង
melik
  yorch_yongsin
mild_mac
ឡាំយ៉ង និងកូនៗ
@woranuch_cambodia_fan កូនរបស់ឡាំយ៉ងសង្ហារៗប៉ុន្ដែនៅតែឡាំយ៉ងខ្ញុំ😅❤️😗#nuneworanuch #nuneworanuch_cambodia_fan♥️🇰🇭 #zna_edit #zna_worra #team_edit_ឃើញស្រីស្អាតមិនបាន ♬ original sound - DJz P AN Cambodia
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]