សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ១៦កុម្ភៈនេះ បានរាយការណ៍អំពីកំណត់ត្រាប្រចាំថ្ងៃនៃករណីឆ្លងមេរោគថ្មីចំនួន ៩០,៤៤៣ករណី ខណៈដែលចំនួន បានកើនឡើងជិតពីរដងក្នុងមួយសប្តាហ៍ ចំពេលមានការរីករាលដាលការឆ្លងខ្លាំងនៃមេរោគបម្លែងខ្លួនថ្មី អូមីក្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័័ត៍មាន The Strait Times។
ការរាប់កំណត់ត្រា សម្រាប់ថ្ងៃអង្គារបានកត់សម្គាល់ការកើនឡើងយ៉ាងខ្លាំងពី ៥៧,១៧៧ ករណី ក្នុងមួយថ្ងៃមុន និងបាននាំមកនូវការឆ្លងសរុបនៅក្នុងប្រទេសចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមដល់ ១,៥៥២,៨៥១ ករណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅតែមានកម្រិតទាប បើទោះជាមានអ្នកស្លាប់ថ្មី ចំនួន ៣៩ នាក់ កាលពីថ្ងៃអង្គារ និងចំនួនស្លាប់សរុប ៧,២០២ នាក់មកទល់ពេលនេះ។
គួរជម្រាបផងដែរថា ប្រទេសដែលមានប្រជាជនចំនួន ៥២លាននាក់មួយនេះ ភាគច្រើន សម្រេចបាននូវជោគជ័យក្នុងការកាត់បន្ថយករណីឆ្លងមេរោគកូវីដ១៩ ដោយភាគច្រើនពលរដ្ឋ បានពាក់ម៉ាស់ រក្សាគម្លាតពីគ្នាក្នុងសង្គម និងការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ និងការតាមដានយ៉ាងប្រុងប្រយ័ត្ន។
តែយ៉ាងណា អាជ្ញាធរកូរ៉េខាងត្បូង បានផ្លាស់ប្តូរគោលនយោបាយការធ្វើតេស្ត និងតាមដាន ស្របតាមការរីករាលដាលនៃមេរោគបម្លែងខ្លួនថ្មីអូមីក្រុង ដែលមិនសូវមានគ្រោះថ្នាក់ ឆ្ពោះទៅរកការត្រួតពិនិត្យដោយខ្លួនឯង និងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅផ្ទះ ចាប់ពីខែនេះតទៅ។
ដោយឡែក លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានមានប្រសាសន៍ដូច្នេះថា៖ «រដ្ឋាភិបាល កំពុងពិចារណាបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ១៩ ដែលមានលក្ខណៈតឹងរ៉ឹងនាពេលបច្ចុប្បន្ន រួមមានបម្រាមគោចរនៅម៉ោង ៩យប់ សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ និងបារ និងការហាមឃាត់ការប្រមូលផ្តុំមនុស្សដែលបានចាក់វ៉ាក់សាំងរួច លើសពីចំនួនប្រាំមួយនាក់»។
ជាមួយគ្នានេះដែរ បើតាមទិន្នន័យរបស់ KDCA បានបង្ហាញថា ជាង ៨៦ ភាគរយនៃប្រជាជនកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងពេញលេញ ហើយ ៥៨ ភាគរយបានទទួលចាក់វ៉ាក់សាំងដូសជំរុញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]