បរទេស៖ យោងតាមកាសែតបរទេសដ៏ល្បីមួយ បានរាយការណ៍ថា នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាចម្រៀងរ៉េប លោក Kanye West បានបង្ហាញរូបភាព ដែលបានផ្ញើផ្កាកុលាបជាច្រើន ដាក់ពេញរថយន្ត ទៅកាន់អតីតភរិយា Kim Kardashian ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់។

ហើយកាលពីថ្មីៗកន្លងទៅ តារារ៉េបរូបនេះ ក៏បានបង្ហោះជាសាធារណៈ ពីភាពរីករាយក្នុងគ្រួសារ ជាមួយនឹងពាក្យអង្វរ បង្ហាញពីក្តីប្រាថ្នា ចង់ឲ្យក្រុមគ្រួសាររបស់ខ្លួន បានវិលត្រឡប់មកដូចដើមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ត្រូវបានគេដឹងថា លោក Kanye West បានធ្វើសកម្មភាពផ្អែមល្ហែម ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះភ្លាម បន្ទាប់ពី លេចឮថាបានបែកគ្នាជាមួយមិត្តស្រី នាង Julia Fox ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការប៉ាន់ស្មានជាច្រើន ពីមូលហេតុដែលធ្វើឲ្យអ្នកទាំងពីរ បែកគ្នា ក្រោយពីទាក់ទងគ្នាបាន ២ ខែ នោះគឺតារារ៉េបរូបនេះ នៅតែបន្តជាប់ពាក់ព័ន្ធជាមួយនឹងអតីតភរិយា៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kanye West និង Kim Kardashian
Kanye West និង Kim Kardashian
ផ្កា ដែល Kanye West ផ្ញើឲ្យ Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]