ថៃ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ ពេញបណ្ដាញសង្គម បន្ទាប់ពី មានការបង្ហាញឡើងឲ្យដឹង ពីបុរសជនជាតិថៃម្នាក់ ដែលបានរស់នៅក្នុងក្រុមគ្រួសារ ជាមួយនឹងប្រពន្ធរហូតដល់ទៅ ៧ នាក់ យ៉ាងមានក្ដីសុខ។ 

ក្នុងនោះដែរ បុរសរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Ong Dam Soros ព្រមជាមួយនឹងការបើកបង្ហាញពីជីវិតរស់នៅទូទៅធម្មតា ជាមួយនឹងប្រពន្ធទាំង ៧ ក្រោមដំបូលផ្ទះតែមួយ។ យ៉ាងណាមិញ បើទោះបីជា ពួកគេរស់នៅក្នុងនាមជាប្ដីប្រពន្ធនឹងគ្នា តែក៏បានរាប់អាន ជួយគ្នាទៅវិញទៅមក និងស្រលាញ់គ្នាដូចជាបងប្អូនទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ មនុស្សជាច្រើនបានកត់សម្គាល់ពី ភរិយាដែលម្នាក់ៗសុទ្ធតែមានសម្រស់ស្រស់ស្អាត ហើយបុរសជនជាតិថៃរូបនេះ ក៏បានបន្ថែមថា រូបលោកតែងតែឈរនៅកណ្ដាល មិនលំអៀង មិនទៅរកនរណាម្នាក់នោះទេ។ ជាពិសេស ប្រសិនបើ ពេលណាមួយ ពួកគេមានអារម្មណ៍ថាហត់នឿយ ត្រូវការកម្លាំងចិត្ត និងក្ដីស្រលាញ់ ភរិយាទាំង ៧ រូបនេះ នឹងមករកខ្លួនបាន ផងដែរ៕ 

ប្រភព៖ ViralPress

សូមទស្សនារូបភាពខាងក្រោម៖ 

បុរសជនជាតិថៃ 
បុរសជនជាតិថៃ និង ប្រពន្ធ
បុរសជនជាតិថៃ និង ប្រពន្ធ
បុរសជនជាតិថៃ និង ប្រពន្ធ
បុរសជនជាតិថៃ និង ប្រពន្ធ
បុរសជនជាតិថៃ និង ប្រពន្ធ
បុរសជនជាតិថៃ និង ប្រពន្ធ
ប្រពន្ធរបស់ បុរសជនជាតិថៃ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]