រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើដំណើរទៅខេត្តក្រចេះជាលើកទីពីរ ក្នុងខែកុម្ភៈ ដើម្បីធ្វើជាអធិបតីជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តនិងផ្តែផ្តាំឲ្យ រដ្ឋមន្ត្រីទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងកុំទុកចិត្តឲ្យសោះ ចំពោះអង្គរក្ស និងតៃកុងឡាន ព្រោះ នេះជាលើកទី២ហើយ ដែលអ្នកនៅក្នុងផ្ទះសម្តេច ឆ្លងជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចបានបញ្ជាក់ថា លើកទី១ជា អ្នកលើកម្ហូបផ្ទាល់របស់សម្តេច និង ជាលើកទី២ ចំពេលល្ងាចម្សិលម្ងៃ សម្តេចបានទៅវាយកូនហ្គោល ហើយរកឃើញ អ្នកកាន់ទឹកតាមសម្តេចផ្ទាល់ តេស្តPCRវិជ្ជមានកូវីដ១៩ ជាសំណាងអ្វី មុនទៅវាយកូនហ្គោល អ្នកនៅតាមសម្តេចទាំងអស់ ត្រូវតេស្តជាមុន បើមិនដូច្នេះទេ សម្តេចនឹងមិនអាចចូលរួមក្នុងពិធីសម្ពោធនេះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
វីដេអូ នាទីទី ២ :១៦: ៥០

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]