រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធស្ពាន៧កន្លែង ក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ កម្ពុជា បានរកឃើញករណីឆ្លងកូវីដថ្មី ចំនួន ២០៤ ករណី។
គួររម្លឹកផងដែរថា យោងតាមកិច្ចសម្ភាសន៍មួយរបស់ស្ថានីយ៍ទូរទស្សន៍ជាតិ ទទក រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ជម្រាបពាក់ព័ន្ធនឹងមូលហេតុ ដែលបណ្តាលឱ្យមានការឆ្លងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្នុងនោះ តាមការកាត់សំគាល់ផ្ទាល់ លោកជំទាវ ឱ វណ្ណឌីន បានយល់ឃើញថា សន្ទុះនៃការឆ្លងច្រើន គឺបណ្តាលមកពីការជួបជុំគ្នាច្រើន រួមមានដូចជា ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ ដែលនាំឱ្យប្រមូលផ្តុំមនុស្សច្រើនកុះករ បើទោះបីជាអ្នកចូលរួមមានការពាក់ម៉ាស ក៏នៅពេលទទួលទានអាហារ អង្គុយក្បែរៗគ្នា ១០ ទៅ១២ នាក់ នៅពេលដែលហូបអាហារ ក៏ត្រូវម៉ាសចេញ ហើយពេលនោះ ក៏មានការនិយាយជជែកគ្នា ដែលហេតុនាំឱ្យមានការចម្លងលឿនរហ័ស ដូច្នេះហើយទើបយើងសង្គេតថា មួយរយៈចុងក្រោយនេះ ដោយសារកំណើននៃការជួបជុំច្រើន ហើយការចម្លងកើនឡើងសមាមាត្រគ្នាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការ ៣កុំ៣ការពារ រួមទាំងការអញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី៣ ឬទី៤ ឬក៏ដូសទី១ សម្រាប់អ្នកមិនទាន់បានចាក់ ទៅតាមដំណាក់កាល ឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសអូមីក្រុងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]