សៀមរាប៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះ ពីការបើកបម្រើអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាសៀមរាប ស្ថិតនៅភូមិតាភុល សង្កាត់ដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាខាសៀមរាប ជាសាខាដំបូង ក្នុងចំណោមសាខាដ៏មានសក្តានុពលមួយ ដែលធនាគារ ហ្វីលីព បានកែប្រែរូបរាងនៅក្នុងឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការ និងផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន និង ទទួលបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ ។ ចាប់ពីពេលនេះ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព សាខាសៀមរាប ផ្តល់ជូន តាមតម្រូវការទាំង សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។
សេវាកម្ម ផលិតផលហិរញ្ញវត្ថុដែលទំនើប និងពេញលេញរួមមាន៖
• ហិរញ្ញប្បទានពាណិជ្ជកម្ម
• មូលប្បទានបត្រធនាគារ
• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• ផលិតផល និងសេវាផ្សេងៗ
សាខាសៀមរាប ត្រូវបានរចនាជាថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ និងបញ្ជរសម្រាប់បម្រើអតិថិជន ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។ បុគ្គលិករបស់សាខាពោរពេញដោយជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ជានិច្ចក្នុងការស្វាគមន៍ និងឆ្លើយតបរាល់ចម្ងល់ពាក់ព័ន្ធនឹងផលិតផល ឬសេវានានារបស់ធនាគារ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញ អតិថិជនទាំងអស់ដែលបើកគណនីនៅធនាគារ ហ្វីលីព សាខាសៀមរាប នឹងទទួលបានកាដូពិសេស។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]