ភ្នំពេញ៖ កម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវវត្តមាននៃផលិតផលដ៏ថ្មីស្រឡាងមួយ ដែលពុំធ្លាប់មានពីមុនមកនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា ដែលផលិតផលនេះមានឈ្មោះថា “GC គាំពារនារី” (GC Neary Care)។ GC គាំពារនារី គឺជាប្រភេទផលិតផលធានារ៉ាប់រងអាយុជីវិតមួយដែលបានរចនាឡើងយ៉ាងពិសេសសម្រាប់នារីគ្រប់រូប ជាមួយនឹងការការពារ និងអត្ថប្រយោជន៍ជាច្រើនប្រភេទ ក្នុងគោលបំណងជួយនារីគ្រប់រូបឲ្យមានសុខុមាលភាពល្អ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីការការពារលើមរណភាព និងពិការភាពជាអចិន្ត្រៃយ៍ គម្រោងធានារ៉ាប់រងមួយនេះក៏ផ្តល់នូវការការពារលើជំងឺធ្ងន់ធ្ងរកម្រិតដំបូង និងកម្រិតធ្ងន់សម្រាប់ស្រ្តី ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនប្រភេទមានដូចជាអត្ថប្រយោជន៍បង្កក់ខែកូន អត្ថប្រយោជន៍ខួប ៥ ឆ្នាំនៃបណ្ណសន្យារ៉ាប់រង អត្ថប្រយោជន៍ថែទាំសុខភាព និងអត្ថប្រយោជន៍ដល់កាលកំណត់ ជាមួយនឹងទឹកប្រាក់សរុបរហូតដល់ទៅ ៧៥% នៃទឹកប្រាក់ត្រូវបានធានា។
អ្វីដែលកាន់តែពិសេសទៀតនោះគឺ អតិថិជនអាចទទួលបានការការពារកាន់តែពេញលេញ ដោយគ្រាន់តែភ្ជាប់នូវធានារ៉ាប់រងបន្ថែមមួយចំនួនដូចជា អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ អត្ថប្រយោជន៍បន្ថែមលើគ្រោះថ្នាក់ជាយថាហេតុ អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង ជាមួយនឹងផលិតផលមូលដ្ឋាន GC គាំពារនារី។
គួររំលឹកផងដែរថាក្រុមហ៊ុន GC Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលបានធ្វើការចុះបញ្ជី និងទទួលបានអាជ្ញាប័ណ្ណធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ ហើយក្រុមហ៊ុន GC Life មានបេសកកម្មយ៉ាងសំខាន់ក្នុងការផ្តល់ជូនការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត រួមជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។ ដើម្បីសម្រេចបាននូវបេសកកម្ម ក្រុមហ៊ុនតែងតែរិះរក និងបង្កើតនូវផលិតផលថ្មីៗជានិច្ច ស្របតាមតម្រូវការអតិថិជន។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលមានវត្តមានចូលរួមនៅក្នុងកម្មវិធីសម្ពោធរបស់យើងខ្ញុំ។
សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលដ៏ពិសេសខាងលើនេះ សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖
023 989 218 / 023 989 219 / 098 989 218 ឬ គេហទំព័រហ្វេសបុក GC Life Insurance ឬ គេហទំព័រ www.gc-life.com/kh/gc-neary-care
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]