សៀមរាប៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ - នេះជាលើកទី២ហើយ ដែលធនាគារភីភីស៊ីប៊ែង បានសហការជាមួយអង្គការ កណ្ដុរហិតមីន APOPO ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីននៅលើដីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ ពិធីប្រគល់ដីលើកទី២នេះ កាន់តែពិសេសជាងនេះទៅទៀត មានការរួមចំណែកពីសំណាកសប្បុរសជនទាំងអស់រួមមានអតិថិជននិងក្រុមការងាររបស់ធនាគារភីភីស៊ីប៊ែងបានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់ មួយម៉ឺនដុល្លារ ក្នុងយុទ្ធនាការរៃអង្គាសថវិកា ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងថវិការនេះដែរបានអនុញ្ញាតិឲ្យក្រុមការងា APOPO អាចបោសសម្អាតផ្ទៃដីសរុប 290,385m² (២៩ហិកតា)នៅក្នុងភូមិខ្នារផ្ទោរឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ គ្រាប់មីនប្រឆាំងមនុស្ស មិនតិចជាង៤០គ្រាប់និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣១ផ្សេងទៀត ត្រូវបានរកឃើញ និងបំផ្លាញដោយសុវត្ថិភាព។
បេសកកម្មនេះបានផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៧១ នាក់មកពី ១៦ គ្រួសារដែលទទួលផលផ្ទាល់និងមាន ៣៥០ គ្រួសារជាអ្នកទទួលផលដោយប្រយោល ជារួមសហគមន៍មួយតំបន់នេះនឹងក្លាយជាកន្លែងដែល មានសុវត្ថិភាពជាងមុនសម្រាប់ពួកគាត់ទាំងអស់គ្នា។
លោកពូ សេដ្ឋា ជាអ្នកភូមិម្នាក់ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែងការធូរស្រាលរបស់អំពី ការងារសម្អាត មីនត្រូវបានបញ្ចប់ដោយសុវត្ថិភាព។ គាត់បាននិយាយថា៖
នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារភីភីស៊ីប៊ែង, លោក ញក់ គឹមស្រូយ បានមានប្រសាសន៍ថា ពួកយើងពិជាមានសេចក្ដីសោមនស្សដែលបានឃើញ៖
ក្នុងពិធីប្រគល់ដីនេះ ក៏មានការដាំកូនឈើ ដឹកនាំដោយព្រះសង្ឃ មកពីវត្តក្នុងស្រុក ដើម្បីជានិមិត្តរូប ប្រសិទ្ធពរ ជ័យជូនអ្នកភូមិឱ្យជួបតែសំណាងល្អ និងភាពចម្រុងចម្រើន នៅពេលពួកគេចាប់ផ្តើមថ្មី។ ដើម្បីអបអរសាទរ ដល់ក្រុមគ្រួសារ និងកូនៗរបស់ពួកគាត់យើងក៏បានរៀបចំអំណោយ មានដូចជាសម្ភារៈសិក្សា ដើម្បីលើកទឹកចិត្តពួកគេ ឱ្យប្រឹងប្រែងរៀនសូត្រ និងនាំជូនដូចជាអង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងទឹកត្រី ជូនដល់ក្រុមគ្រួសារពួកគាត់ផងដែរ។
ក្នុងឆ្នាំ២០២២ធនាគារភីភីស៊ីប៊ែងនឹងព្យាយាមរិះរកមធ្យោបាយផ្សេងៗដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO តាមដែលអាចធ្វើបាន ។ យើងសង្ឃឹមថានឹងអាចចាប់ផ្ដើមយុទ្ធនាការរៃអង្គាសថវិកាប្រចាំឆ្នាំថ្មីក្នុងពេលដ៏ខ្លីខាងមុខ ជាមួយនឹងព័ត៌មានលម្អិតដែលនឹងផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម និងគេហទំព័ររបស់ធនាគារ។ ក្រៅពីការចូលរួមបរិច្ចាគជាមួយយុទ្ធនាការរបស់យើង លោកអ្នកអាចអញ្ជើញទៅ មជ្ឈមណ្ឌល APOPO ក្នុងខេត្តសៀមរាប ដើម្បីទស្សនាផ្ទាល់លើវិធីសាស្រ្តក្នុងការស្រាវជ្រាវរុករកគ្រាប់មីនដែលបង្ហាញដោយកណ្ដុរ ‘HeroRATs’ ។
ធនាគារភីភីស៊ីប៊ែង នៅតែប្តេជ្ញាចិត្តក្នុងការរួមចំណែកក្នុងបេសកកម្មដ៏មានឥទ្ធិពលនិងលើកទឹកចិត្តឱ្យ សាធារណជន ចូលរួមសហការក្នុងការលុបបំបាត់គ្រោះថ្នាក់ពីគ្រាប់មីនចេញពីព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះយើងសូមធ្វើការថ្លែងអំណរគុណចំពោះអ្នកទាំងអស់ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការរៃអង្គាសថវិការបស់ APOPO ឆ្នាំ ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]