សេអ៊ូល៖ តារា​សម្តែងស្រី Song Hye Kyo ​បានក្លាយជាតារាតួក្រប មុខ​នៃ​ទស្សនាវដ្ដី Harper's Bazaar Korea ប្រចាំ​ខែ​មីនា ដែលតារា​ស្រី​រូប​នេះ​បង្ហាញ​ខ្លួន​ជាមួយ​នឹង​សក់​ខ្លី លាប​ពណ៌​ខៀវ​ចាស់ និង​ការ​ផាត់​មុខ​ឌិតៗ ​បានផ្លាស់​ប្តូរ​រូប​ភាព​ថ្មី យ៉ាង​ខ្លាំង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។

ជាក់ស្តែង ជាមួយនឹងរូបរាងថ្មីជួយឲ្យតួអង្គ ហ៊ាន់ ជីអ៊ុន មើលទៅក្មេងជាងអាយុពិតរបស់នាង ក៏សាកសមខ្លាំងតែ នៃរសនិយមសក់ខ្លីបែបនេះ ព្រោះតារាស្រីរូបនេះ បានមើលទៅពិតជាប្លែកខ្លាំងតែម្តង ស៊ីគ្នាខ្លាំង នឹងទម្រង់មុខស៊ិចស៊ី បូករួមនឹងការផាត់មុខ បែបកាចឆ្នាស់ថែមទៀតផងនោះ បានធ្វើឲ្យមេម៉ាយរូបនេះ​កាន់តែទាក់ទាញទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្នោះ ការលេងស្ទីល ម៉ូដសម្លៀកបំពាក់ Song Hye Kyo ក៏នៅតែមានលេចធ្លោដដែល ដែលមិនដែលធ្វើអ្នកគាំទ្រ ខកចិត្តម្តងណាឡើយ នៃការជ្រើសរើស ម៉ូដសម្លៀកបំពាក់ក្នុងការស្លៀក ទោះបីជាវ័យកាន់តែជ្រេ ក៏តារាស្រីរូបនេះ នៅតែជ្រើសរើសស្ទាយ៍បែបទាន់សម័យ សាកសមខ្លាំងតែម្តង ជាមួយតួតំណែងសម្តែងស្រីឯក នៅក្នុងអាជីព​ ថ្វីត្បិត វ័យ ៤១ ទៅហើយ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]