ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រី Angelababy បានបង្ហញខ្លួនចូលរួមក្នុង កម្មវិធីមហោស្រពតន្ត្រីដែលរៀបចំដោយស្ថាននីយទូរទស្សន៍ Hunan ដើម្បីអបអរសាទរពិធីបុណ្យបង្ហោះគោម។ ហើយនេះ​ក៏ជា​សកម្មភាព​ធំ​ដំបូងមួយ ​ដែល​នាង​បាន​ចូល​រួម ​បន្ទាប់​ពី​បាន​ប្រកាស​លែង​លះអតីតស្វាមី លោក Huang Xiaoming​ ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺ តារាស្រីរូបនេះ ចេញមកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀករ៉ូបវែងពណ៌ភ្លឺចែងចាំង បង្អួតសម្រស់​ដ៏​លេចធ្លោរបស់ខ្លួន។ ជាពិសេស Angelababy ថែមទាំងត្រូវបានគេដឹងថា នាងបានពាក់ក្រវិលដែលមានតម្លៃ ៣០០០០០ យ័ន (ប្រមាណជាង ៤៧០០០ ដុល្លារ)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រី Angelababy ក៏ទទួលបានការសរសើរជាច្រើនពីបណ្ដាទស្សនិកជន និងហ្វេនៗ ចំពោះសម្រស់របស់នាងក៏ដូចជារូបរាងដ៏ទាក់ទាញ និងមានភាពសាកសមយ៉ាងខ្លាំង៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូប​​ភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]