ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលពិធីករ និងតារាសម្ដែងសាច់សលោក សុខ សាន់នី បានប្រឡូកក្នុងវិស័យសិល្បៈ ហើយប្រជាប្រិយភាពកម្លោះសង្ហារូបនេះក៏មានភាពល្បីល្បាញមិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។ ពិតណាស់ មួយរយៈចុងក្រោយនេះគេតែងតែឃើញតារារូបនេះ មានភាពមមាញឹកជាមួយការថតស្ខែភាពយន្តជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះដែរ គ្រប់ខ្សែភាពយន្តដែលលោក សុខ សាន់នី បានថតភាគច្រើនតែងតែដើរតួឯក ក៏ព្រោះតែរូបលោកមានរូបសម្បត្តិស្អាត មានទេពកោសល្យច្បាស់លាស់ក្នុងការសម្ដែង។ បើនិយាយដល់រូបសម្រស់ គេឃើញតារារូបនេះ មានរូបរាងសង្ហា មុខមាត់ស្អាតគួរឲ្យទាក់ទាញមានមន្តស្នេហ៍តែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ពេលបង្ហោះរូបភាពម្ដងៗ ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជាហ្វេនអ្នកគាំទ្រផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទន្ទឹមនឹងមានមុខមាត់ស្អាតសង្ហា ថ្មីៗនេះមានអ្នកលេងTikTokម្នាក់ បានចូលទៅCommentថាឲ្យតារារូបនេះថាមុខកែសុះសាច់នោះ ស្រាប់តែលោក សុខ សាន់នី បានបង្ហោះវីដេអូឆ្លើយតបត្រឹមកាយវិកា និងបានកាច់ច្រមុះទៅឆ្វេងទៅស្ដាំ ដែលបញ្ជាក់ឲ្យឃើញថាច្រមុះលោកគឺខ្ពស់ស្រួចធម្មជាតិគ្មានកែកុនអ្វីឡើយ។ លើពីនេះទៅទៀត ភ្នែកក៏មិនបានកាត់ឬឆ្លងកាត់កាំបិតកែសម្ផស្សអ្វីមុន ហើយចំណុចចុងក្រោយដែលគេចាប់អារម្មណ៍នោះ តារារូបនេះបានបង្ហាញទង្វើមួយទៀតគឺសូមឲ្យគិតឡើងវិញមុននឹងនិយាយ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖







@sunnysok005 Reply to @2179928141 ♬ សំឡេងដើម - ♥︎ kao supassara ʕ•ᴥ•ʔ - ♡︎ kao supassara ʕ•ᴥ•ʔ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]