រាជធានីភ្នំពេញ ៖ បងប្អូនប្រាកដជាជ្រាបរួចមកហើយថា «ផលិតកម្មសាស្ត្រា» កំពុងវាយលុកទីផ្សារកុនខ្មែរជាខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយសោះ ផលិតកម្មមួយនេះ អាចប្រមូលការគាំទ្រ គួរឲ្យកត់សម្គាល់ពី សំណាក់ទស្សនិកជនខ្មែរ ទន្ទឹមនឹងនេះ តារាស្រីប្រុសជាច្រើន ក៏ត្រូវគេសម្គាល់ឃើញ ចាប់ផ្តើមល្បីខ្លាំង ក្រោយក្លាយជាតារាសម្តែងនៅទីនេះ។

ជាក់ស្តែងដូច តារាសម្តែងប្រុស តារាប្រុស ម៉ឺនឯក សុភារិទ្ធ និងតារាសម្តែងស្រី ចិនចិន ក្រោយសម្តែងជាតួឯកចប់ប៉ុន្មានរឿងជាប់គ្នា អ្នកទាំងពីរ ត្រូវបណ្តាអ្នកគាំទ្រផ្គូផ្គងឲ្យក្លាយចា គូស្នេហ៍ក្នុងជីវិតថែមទៀតផង មិនខុសពីរៀមច្បងប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងកៀកថ្ងៃបុណ្យនៃក្តីស្រឡាញ់ តារាសម្តែងប្រុសរូបនេះ ហ៊ានដល់ថ្នាក់ទិញកាដូខ្សែក ដាក់ប្រអប់រូបបេះដូង ប្រគល់ឲ្យតារាស្រី ចិនចិន ដល់មុខផ្ទះតែម្តង គ្រាន់តែឃើញដូច្នេះ ហ្វេនៗញញឹមបិទមាត់លែងជិត ច្បាស់ដូចថ្ងៃ តែយ៉ាងណាក្តី អ្នកទាំងពីរក៏មិនបញ្ជាក់ពីទំនាក់ទំនងមួយនេះនៅឡើយ ថាត្រឹមតែជាមិត្ត ឬហួសពីមិត្ត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
តារាប្រុស ម៉ឺនឯក សុភារិទ្ធ
តារាស្រី ចិនចិន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]