សេអ៊ូល៖ តារាសម្ដែងនិងតារាចម្រៀង Yoona សមាជិកក្រុម Girls' Generation ត្រូវបានគេកោតសរសើរលើរូបភាពនៅគម្របទស្សនាវដ្តី «ELLE's March Issue» ពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត អំពីម៉ូដរបស់តារាស្រីរូបនេះ កាលពីថ្មី ៗ នេះ។

​តួយ៉ាង Yoona បានបង្ហាញ​ពីភាព​ស្រស់​ស្អាត​ប្លែក​ភ្នែកស៊ីអារម្មណ៍ ជាពិសេស ដោយការមានទំនុកចិត្ត ឈរកាច់រាង ចំពីមុខប្លង់ កាមេរ៉ា ជាមួយរាងខ្ពស់ស្រឡះ អមទៅនឹង សម្រស់ដ៏ស្រស់សោភា ដែលតារាស្រីរូបនេះស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍នោះ ការលេងស្ទីលរបស់តារាស្រីវ័យ ៣១ឆ្នាំរូបនេះ ពិតជាទាន់សម័យ ទាក់ទាញ ក្រសែរភ្នែកពីមហាជនតែម្តង ជាមួយការលេងម៉ូដ​ខោអាវ ដែលបញ្ចេញសាច់ពោះរាបស្មើរ គ្មានជាតិខ្លាញ់សូម្បីតែ មើលទៅពិតលេចធ្លោតែម្តង។

យ៉ាងណាមិញ មិន​ថា​អ្នក​ជា​អ្នក​គាំទ្រ​រូប​រាង​ប្លែក​ឬ​អត់​ទេ រូបរាងថ្មី ក្នុងការបង្ហាញ​របស់ Yoona បែបនេះ នៅតែមានភាពលេចធ្លោដដែល ទោះបីជាតារាស្រីរូបនេះ បានប្រឡូកអស់ជាច្រើនឆ្នាំមកហើយក្តី​ ក៏ប្រជាប្រិយ​ នៅតែទទួលបានការគាំទ្រជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]