សេអ៊ូល៖ ជារឿយៗ ប្រិយមិត្តពិតជាបានឃើញតារាស្រី Lisa តែងតែបង្ហាញស្ទាយ៍សម្លៀកបំពាក់ថ្មី ៗ ប្លែកស៊ីគ្នាជារូបរាង មុខមាត់ និងដងខ្លួនរបស់នាងមិនអាចប្រកែកបាន ជាមួយនឹងខោអាវ ស៊ិចស៊ីបញ្ចេញសាច់ ឬក៏ស្ទាយ៍ពាក់ជិតឈឹង ដែលនាងនៅតែលេចធ្លោដដែល។

ជាថ្មីម្តងទៀត សមាជិកកូនពៅ នៅក្នុងក្រុម BLACKPINK រូបនេះ បង្ហោះស៊េរីរូបភាពចុងក្រោយរបស់ខ្លួន ជាមួយរូបថតប៉ុន្មានសន្លឹក​នៅលើបណ្តាញសង្គម កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងស្ទាយ៍ទាក់ទាញរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកស្តែង ប៉ុន្មានសន្លឹក នៃរូបរាងដ៏មានភាពទាក់ទាញ ដោយតារាស្រីរូបនេះ ស្លៀកឈុតខោអាវរយីករយៀក បែបធំៗ ឡើងជិតខ្លួនតែម្តង ពិតជាមានមន្តស្នេហ៍ មើលទៅពិតជាខុសពីតារាស្រីដទៃតែម្តង បូករួមទៅនឹង ស្ទីលថតរូប ឈរកាច់បញ្ចេញរាង លេងស្ទាយថតរូបលាតអណ្តាត ឬក៏ មានម៉ូដដេកលើឥដ្ឋ រូបនាងនៅតែលេចធ្លោ មើលទៅតែមានភាពទាក់ទាញដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]