បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយ បានបង្ហាញពីអត្ថបទ ក៏ដូចជារូបភាពថ្មីចុងក្រោយរបស់ តារាចម្រៀងស្រី Selena Gomez ខណៈពេលដែលនាង កំពុងមមាញឹកក្នុងការថតខ្សែភាពយន្តថ្មី។ 

នៅក្នុងស៊េរីរូបភាពទាំងនោះ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបសម្រស់ ដែលមើលទៅគ្មានភាពខុសគ្នាអ្វីពីក្នុងអ៊ីនធើណេតឡើយ ដោយនៅតែរក្សាបាននូវភាពស្រស់ស្អាតវ័យក្មេង និងស្នាមញញឹមដ៏ទាក់ទាញ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មនុស្សគ្រប់គ្នា​ថែមទាំងបានលើកឡើងថា ក្នុងពេលដែល Selena បានតែងខ្លួនសាមញ្ញក្ដី ប៉ុន្តែនាងកាន់តែមានភាពលេចធ្លោ ក្នុងឈុតសម្លៀកបំពាក់អាវធំពណ៌ស និងខោខ្មៅដ៏ទាន់សម័យមួយនេះ។ ជាការពិតណាស់ បើទោះបីជា កាលពីមុន តារាស្រីរូបនេះ ធ្លាប់ទទួលរងនូវការរិះគន់ទៅលើរូបរាងក៏ពិតមែន តែថ្មីៗនេះ នាងហាក់ដូចជាបានស្រកទម្ងន់យ៉ាងច្រើន ហើយម៉្យាងវិញទៀត មិនថាឡើងឬស្រកទម្ងន់ក៏ដោយនោះ Selena នៅតែអាចបញ្ចេញសម្រស់ដ៏ស្រស់ស្អាតមិនថមថយនោះឡើយ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]