រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ កុម្ភៈ កន្លងទៅថ្មីៗនេះ បងប្អូនខ្មែរពិតជា ភ្ញាក់ផ្អើលក្រោយពេល លោកឧកញ៉ា ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

ទន្ទឹមនឹងនេះ បើបកត្រឡប់ថយក្រោយបន្តិច ជឿជាក់ថា បងប្អូនប្រាកដជាដឹងរួចមកហើយថា គ្រួសាររូបលោក មានជម្លោះដូចព្យុះភ្លៀង រហូតមានការចេញធ្វើសន្និសីទកាសែត ផ្អើលមហាជនខ្មែរ បន្ទាប់ពីលេចឮដំណឹង លោកឧកញ៉ា ឌួង ងៀប មានជនទី៣ ធ្វើបាបចិត្តប្រពន្ធកូនជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ បើក្រឡេកទៅមើលកូនប្រុសច្បង លោក ឌួង ឆាយវិញ ក្រោយដឹងថាឪពុកត្រូវជួបរឿងទាំងនេះ រូបលោក បែរជាចេញមុខមកសុំទោសជាសាធារណៈជំនួសលោកឪពុក និងនិយាយល្អ រៀបរាប់ពីគុណសម្បត្តិរបស់ឪពុក ចំពោះគ្រួសារ និងសង្គមជាតិ ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍ជាខ្លាំង ឪពុកធ្វើបាបចិត្តម្តាយ កូនៗថ្នាក់នេះ តែរូបលោក នៅតែមិនបានបំភ្លេចគុណឪពុក ហើយ សន្យាជួយឪពុកឲ្យអស់លទ្ធភាពរបស់ខ្លួន។

ទន្ទឹមនឹងនោះ រូបលោកក៏បានបន្តថា លោកឪពុកធ្លាក់ខ្លួន ពីមន្ត្រីគម្រូមិនធ្លាប់មានអាស្រូវក្នុងការងារ ពីឪពុកសែនល្អ ពីអ្នកជំនួញស្មោះត្រង់ មកដល់ថ្នាក់នេះ ដោយសារវត្តមានរបស់ជនទី៣ ដែលជាអតីតអ្នករើសគ្រាប់បាល់នៅតារាងវាយកូនហ្គោល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោកឧកញ៉ា ឌួង ងៀប
   លោកឧកញ៉ា ឌួង ងៀប
 ភរិយា លោកឧកញ៉ា ឌួង ងៀប
រូបភាពគ្រួសារ
រូបភាពគ្រួសារ
លោក ឌួង ឆាយ និងអ្នកម្តាយ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]